logo logo
banner1
សភានៃបណ្តាប្រទេសនិយាយភាសាព័រទុយហ្គាល់ ប្តេជ្ញាចិត្តធ្វើសកម្មភាពលើបញ្ហាបម្រែ បម្រួលអាកាសធាតុ
 

កាលពីសប្តាហ៍មុន រដ្ឋសភានៃសាធារណរដ្ឋកាប់វែរ(Cabo Verde) បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរបស់សហភាពអន្តរសភា (IPU)នៃបណ្តាប្រទេសប្រើប្រាស់ជាផ្លូវការនូវភាសាព័រទុយហ្គាល់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងរដ្ឋធានីប្រាយ៉ា ក្រោមប្រធានបទ៖ ”ឥទ្ធិពលមិនល្អនៃបម្រែបម្រួលអាកាសធាតុ ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព”។ នៅក្នុងកិច្ចប្រជុំនោះ បណ្តាសភានៃប្រទេសប្រើប្រាស់ភាសាព័រទុយហ្គាល់ បានចែករំលែក នូវបទពិសោធន៍ជាក់ស្តែងដែលបានជួបប្រជុំក្នុងប្រទេសរបស់ខ្លួន និងការអនុវត្តល្អៗក្នុង កម្រិតសភាដើម្បីជួយដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។

លោកDuarte Pacheco ប្រធានសហភាពអន្តរសភា បានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ ថា៖”យើងទាំងអស់គ្នា បានឃើញរួចមកហើយនូវគ្រោះមហន្តរាយដែលបម្រែបម្រួលអា កាសធាតុ បានកើតឡើងចំពោះប្រទេសរបស់យើង។ យើងកំពុងមើលឃើញនូវគ្រោះរាំង ស្ងួតនៅប្រទេសអង់ហ្គោឡា ព្យុះស៊ីក្លូនដ៏កាចសាហាវនៅក្នុងប្រទេសម៉ូសំប៊ីក កំណើននៃ ការភ្លើងឆេះព្រៃនៅក្នុងប្រទេសព័រទុយហ្គាល់ និងកំណើនកម្ពស់នីវ៉ូទឹកសមុទ្ទនៅក្នុងប្រទេសកាប់វែរ…៕

https://www.ipu.org/news/news-in-brief/2022-07/lusophone-parliaments-commit-action-climate-change



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`