កាលពីថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ សមាជិកព្រឹទ្ធសភាឥណ្ឌាគណបក្សប្រឆាំងចំនួន២០រូប ដែលត្រូវបានព្រឹទ្ធសភាព្យួរការងារពីបទរំខានដល់ការងារសភារហូតដល់ចុងសប្តាហ៍នេះ បានចាប់ផ្តើមធ្វើបាតុកម្មរយៈ ពេល៥០ម៉ោង នៅក្បែរូបសំណាកGandhi នៅក្នុងបរិវេណសភា រហូតដល់ម៉ោង៥៖០០ល្ងាច ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។ បច្ចុប្បន្ននេះ មានសមាជិកព្រឹទ្ធសភាគណប្រឆាំងចំនួន២០រូប និងសមាជិករដ្ឋសភាគណបក្ស ប្រឆាំងចំនួន៤ ត្រូវបានសភាព្យួរការងារជាបណ្តោះអាសន្ន ដោយសារការប្រព្រឹត្តិមិនសមរម្យ នៅក្នុងសភា។
លោក Mallikarjun Kharge ប្រធានក្រុមសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង បានថ្លែង កាលពីថ្ងៃពុធ ទី២៧ ខែកក្កដា ថា លោកនឹងដាក់លិខិតស្នើទៅប្រធានព្រឹទ្ធសភា ដើម្បីលុបចោលវិញការព្យួរការងាររបស់សមាជិកព្រឹទ្ធសភាទាំង២០រូប របស់ខ្លួន…៕
https://www.siasat.com/suspended-rajya-sabha-mps-begin-50-hour-protest-in-parliament-complex-2378600/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម