logo logo
banner1
ប្រធានាធិបតីកោះតៃវ៉ាន់សន្យារឹតចំណងទាក់ទងឱ្យកាន់តែស៊ីជម្រៅថែម ទៀតជាមួយជប៉ុនដើម្បីចូលរួមថែរក្សាសន្តិភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិច
 

ប្រធានាធិបតីកោះតៃវ៉ាន់សន្យារឹតចំណងទាក់ទងឱ្យកាន់តែស៊ីជម្រៅថែមទៀតជាមួយជប៉ុន

ដើម្បីចូលរួមថែរក្សាសន្តិភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិច

ទីក្រុងតៃវ៉ាន់៖ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះស្វ័យភាពតៃវ៉ាន់បានថ្លែងថា                តៃវ៉ាន់ នឹងបន្តកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅថែមទៀតជាមួយប្រទេសជប៉ុន និងប្រទេស ដៃគូកាន់លទ្ធិប្រជាធិបតេយ្យជាច្រើនទៀត ដើម្បីចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-              ប៉ាស៊ីហ្វិច។ លោកស្រី Tsai បានលើកឡើងទៀតថា សមាជិកគណៈប្រតិភូសភាជប៉ុន ដែលបានអញ្ជើញមកដល់ទីក្រុងតៃប៉ិ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នោះ សុទ្ធតែជាអ្នកជំនាញផ្នែក       សន្តិសុខ និងជាមិត្តភក្តិដ៏ល្អដែលធ្លាប់ដឹងច្បាស់អំពីបញ្ហាកោះតៃវ៉ាន់។

ក្រុមសមាជិកគណៈប្រតិភូសភាជប៉ុនទាំងនោះមាន ៤ រូប រួមមាន លោក Shigeru Ishiba,​ លោក Yasukazu Hamada, លោក Akihisa Nakashima សមាជិកសភាតំណាង (House of Representatives) និងលោក Takayuki Shimizu សមាជិកសភាជាន់ខ្ពស់ជប៉ុន (House of Councilors)។ ទាំងលោក Shigeru និង លោក Yasukazu សុទ្ធតែជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន។

លោកស្រី Tsai បានថ្លែងថា សន្តិសុខកោះតៃវ៉ាន់ គឺជាសមាជិកដ៏សំខាន់មួយរបស់សហគម ពិភពលោក ដែលចាំបាច់ត្រូវតែថែរក្សាអធិបតេយ្យភាព និងការការពារប្រជុំកោះជាមុន។ លោកស្រីបានលើកឡើងទៀតថា អតីតនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យទំនាក់ទំនងមិត្តភាព រវាងកោះតៃវ៉ាន់ និងជប៉ុនកាន់តែស៊ីជម្រៅ។

លោកស្រី Tsai បានថ្លែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយថា រាជរដ្ឋាភិបាលជប៉ុនបានសង្កត់ធ្ងន់ជាច្រើនលើកច្រើនសាអំពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងជ្រោយសមុទ្រតៃវ៉ាន់នេះ ក្នុងឱកាសនៃវេទិកាជាច្រើន ដែលរួមមាន កិច្ចប្រជុំកំពូលជប៉ុន-សហភាពអឺរ៉ុប, កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-ជប៉ុន, កិច្ចប្រជុំកំពូល G7 និងកិច្ចប្រជុំកំពូលអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងត្បូង (NATO)។

គណៈប្រតិភូសភាជប៉ុននេះ គ្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជប៉ុនជាច្រើនរូប ដើម្បី ពិភាក្សាអំពីបញ្ហាសន្តិសុខកោះតៃវ៉ាន់ និងជប៉ុន និងការផ្លាស់ប្តូរមតិយោបល់គ្នាលើបញ្ហាសំខាន់ៗជាច្រើនទៀត នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងការបរទេសកោះតៃវ៉ាន់។ គណៈប្រតិភូសភា             ជប៉ុននេះ ក៏គ្រោងធ្វើទស្សនកិច្ចនៅក្រុមប្រឹក្សាសន្តិសុខជាតិ, ស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិប្បញ្ញត្តិ ក្រសួងការពារជាតិ  និងក្រុមមន្ត្រីជំនាញពាក់ព័ន្ធរបស់តៃវ៉ាន់ជាច្រើនរូបទៀត។

លើសពីនេះទៀត គណៈប្រតិភូសភាជប៉ុននេះ ក៏គ្រោងឈាងចូលទៅកន្លែងបញ្ចុះសពអតីត យុទ្ធជនពលីតៃវ៉ាន់ Wu Chih-shan ដើម្បីគោរពវិញ្ញាណក្ខន្ធសពអតីតលោកប្រធានាធិបតី Lee Teng-hui ផងដែរ៕

http://ព័ត៌មានសភាអន្តរជាតិ ២៩-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4609377



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`