logo logo
banner1
ប្រទេសអេស្ប៉ាញស្នើសុំសភាសហភាពអឺរ៉ុបប្រើប្រាស់ភាសា Catalan ក្នុងសភា
 

និមិត្តសញ្ញាសភាសហភាពអឺរ៉ុប

សារព័ត៌មាន Reuters បានរាយការណ៍ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ គ្រោងស្នើទៅសភា សហភាពអឺរ៉ុប ដើម្បីសុំអនុញ្ញាតប្រើប្រាស់ភាសា Catalan ក្នុងសភាជាលើកដំបូងសម្រាប់ភាសាតំបន់។ ការស្នើសុំនៅគ្រានេះ អាចនឹងត្រូវបានគេពង្រីកដល់សហគមស្វយ័ត Basque និងភាសា Galician បន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលនៃតំបន់ទាំងនោះ ស្នើសុំប្រើប្រាស់ភាសារបស់ខ្លួន។ ការអនុម័តជាឯកច្ឆន្ទ នឹងត្រូវបានគេតម្រូវជាលើកដំបូងពីក្រុមប្រឹក្សាសហភាពអឺរ៉ុប។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ជាកាយវិការស្រុះស្រួលគ្នា ដោយសម្ព័ន្ធភាពគណបក្សនយោបាយដែលមានទំនោរទៅរកក្រុមឆ្វេងនិយម នៅក្នុងរាជរដ្ឋាភិបាលក្រុងម៉ាឌ្រីត ចំពោះចលនាបំបែកខ្លួនរបស់សហគមស្វយ័ត Catalonia៕

https://euobserver.com/tickers/155655



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`