logo logo
banner1
សភាប៊ុលហ្គារី បោះឆ្នោតគាំទ្រឱ្យបុរសជាឪពុកដែលមានភរិយាសម្រាលបុត្រ ឈប់សម្រាកបាន ២ខែ ដោយមានប្រាក់បៀវត្សរ៍
 

ទិដ្ឋភាពទូទៅ ក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋប៊ុលហ្គារី

កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋប៊ុលហ្គារីបានអនុម័តក្នុង ដំណាក់កាលពិនិត្យ-ពិភាក្សាលើកទី២ នៃវិសោធនកម្មក្រមការងារ ដែលផ្តល់ឱ្យបុរសជាឪពុកនៃកូនៗ ដែលមានអាយុ ៨ឆ្នាំចុះក្រោម  អាចឈប់សម្រាកពីការងារបាន ២ខែ ដោយមានប្រាក់បៀវត្សរ៍នៅពេល ភរិយាសម្រាលបុត្រ(paternity leave)។  វិសោធនកម្មនេះ ស្នើឡើងដោយរដ្ឋាភិបាលអស់អាណត្តិ ដោយ ទទួលបានការអនុម័តក្នុងសំឡេងគាំទ្រ ១១៤ អនុបវាទ ១៣សំឡេង និងដោយគ្មានសំឡេងជំទាស់។

បុរសជាឪពុកនឹងទទួលបានសិទ្ធិនេះ ប្រសិនបើពួកគេមិនដែលបានសុំច្បាប់ដើម្បីចិញ្ចឹមកូនដែល មានអាយុតិចជាង ២ឆ្នាំ និងមិនធ្លាប់បានប្រើប្រាស់ច្បាប់ឈប់សម្រាកជំនួសម្តាយរបស់កូន។  ការឈប់ សម្រាក​អាចធ្វើឡើងតែម្តងសរុបក្នុងពេលតែមួយ ឬធ្វើឡើងម្តងបន្តិចៗ។ បុរសជាឪពុក ឬឪពុកចុងដែល ចង់សុំច្បាប់ឈប់សម្រាកពេលភរិយាសម្រាលបុត្រ(paternity leave)ត្រូវតែជូនដំណឹងដល់មេកើយរបស់ ខ្លួនយ៉ាងហោចណាស់ ១០ថ្ងៃ ជាមុន…៕

https://sofiaglobe.com/2022/07/28/bulgarias-parliament-votes-two-months-paid-paternity-leave-for-fathers/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`