លោក Volodymyr Zelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន
សមាជិកសភាមួយរូបបានមានប្រសាសន៍ថា កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ សភាអ៊ុយក្រែន បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីផ្តល់ឋានៈពិសេសដល់ប្រជាពលរដ្ឋនៃសាធារណ រដ្ឋប៉ូឡូញស្នាក់នៅក្នុងប្រទេសអ៊ុយក្រែន។
លោក Yaroslav Zheleznyak បានសរសេរនៅលើបណ្តាញសង្គមតេឡេក្រាមថា សំណើរបស់លោកប្រធានាធិបតីស្តីពីការផ្តល់ឋានៈពិសេសដល់ប្រជាពលរដ្ឋប៉ូឡូញស្នាក់នៅក្នុងអ៊ុយក្រែន ត្រូវបាន គាំទ្រដោយសមាជិកសភាចំនួន ២៨៣រូប នៅក្នុងសភាដែលមានអាសនៈចំនួន ៤៥០អាសនៈ។ លោក Zheleznyak បានមានប្រសាសន៍បន្ថែមទៀតថា ច្បាប់ថ្មីនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋប៉ូឡូញស្នាក់នៅស្របច្បាប់ក្នុងប្រទេសអ៊ុយក្រែនរយៈពេល ១៨ខែ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត។ ច្បាប់ នេះផ្តល់ឱ្យប្រជាពលរដ្ឋប៉ូឡូញនូវសិទ្ធិស្មើគ្នាដូចនឹងជនជាតិអ៊ុយក្រែនក្នុងការងារ សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាក្នុងការទទួលបានការអប់រំ និងជំនួយផ្នែកវេជ្ជសាស្រ្តនៅក្នុងប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ លោក Volodymyr Zelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន បានដាក់ជូនសភានូវសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតការធានាផ្នែកច្បាប់ និងសង្គមសម្រាប់ប្រជាពលរដ្ឋប៉ូឡូញនៅក្នុងប្រទេសអ៊ុយក្រែន “ដែលជាសញ្ញានៃការដឹងគុណចំពោះប្រជាជន ប៉ូឡូញសម្រាប់សាមគ្គីភាព និងការគាំទ្រដល់ប្រទេសអ៊ុយក្រែន”៕
http://ព័ត៌មានសភាអន្តរជាតិ ២៩-០៧-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220729/63d77428fa7e49d1b78527e9121ee7ae/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម