logo logo
banner1
“សភាហ្គាណា អនុម័តប្រាក់កម្ចីចំនួន ១,៣ពាន់លានដុល្លារ ដើម្បីទិញកាកាវ
 

កសិករកំពុងដាំកាកាវនៅក្នុងប្រទេសហ្គាណា

កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋហ្គាណាបានអនុម័តប្រាក់កម្ចី បញ្ចូលគ្នាចំនួន ១,៣ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទិញកាកាវសម្រាប់រដូវកាលឆ្នាំ២០២២-២០២៣។ ការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មដែលគាំទ្រដោយអ្នកទទួល គឺស្ថិតនៅចន្លោះក្រុមប្រឹក្សាកាកាវហ្គាណា (COCOBOD) និងសម្ព័ន្ធធនាគារ ព្រមទាំងស្ថាប័នហិរញ្ញវត្ថុដែលមានរដ្ឋាភិបាលជាអ្នកធានា។ ប្រទេសហ្គាណា ដែលជាប្រទេសផលិតកាកាវកំពូលមួយក្នុងពិភពលោក ជាមួយប្រទេសកូតឌីវ័រ បានខ្ចីលុយជារៀងរាល់ឆ្នាំដើម្បី ទិញកាកាវពីកសិករ។ យោងតាម​របាយការណ៍​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​សភាហ្គាណាបានឱ្យដឹងថា COCOBOD ក៏បានលុបចោលទឹកប្រាក់ចំនួន ២៥០លានដុល្លារ ដែលនៅសេសសល់នៃប្រាក់កម្ចីចំនួន ៦០០លានដុល្លារ ដែលខ្លួនទទួលបានពីធនាគារអភិវឌ្ឍន៍អាហ្រ្វិកក្នុងឆ្នាំ២០១៩។ ការលុបចោលនេះ គឺដោយសារតែភាពមិនច្បាស់ លាស់លើការព្យាករណ៍ដំណាំ និងតម្លៃកាកាវមិនអំណោយផល…..៕

https://english.news.cn/20220728/7b1e78f1eef543a7a0370bda5bfdd2b9/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`