ប្រធានាធិបតីប្រទេសអ៊ុយក្រែន កំពុងស្វាគមន៍ប្រធានគណៈកម្មាធិការសេវាប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក
គណៈប្រតិភូជាន់ខ្ពស់សភាសហរដ្ឋអាមេរិកមួយក្រុមដឹកនាំ ដឹកនាំដោយលោកAdam Smith ប្រ- ធានគណៈកម្មាធិការសេវាប្រដាប់អាវុធរបស់សភាតំណាងសហរដ្ឋអាមេរិក បានជួបពិភាក្សាការងារជាមួយ លោកVolodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន ក្នុងរដ្ឋធានីកៀវ កាលពីថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។ គណៈប្រតិភូនេះ សន្យាបន្តជួយគាំទ្រអ៊ុយក្រែនក្នុងសង្រ្គាមជាមួយប្រទេសរុស្ស៊ី។ គណៈប្រ តិភូនេះបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ៖ ”សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តរបស់សហរដ្ឋ អាមេរិក និងដៃគូរបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក បាននិងកំពុងឈរជាមួយប្រទេសអ៊ុយក្រែន តាមរយៈការផ្តល់ជំនួយសេដ្ឋកិច្ច ជំនួយយោធា និងជំនួយមនុស្សធម៌ជាច្រើន។ ហើយយើងនឹងបន្តស្វែងរកវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីគាំទ្រលោកប្រធានាធិបតីZelenskiy និងប្រជាជនអ៊ុយក្រែន ក្នុងពេលដែលប្រជាជនអ៊ុយក្រែន កំពុងបន្តភាពកា្លហានរបស់ពួកគេក្នុងសង្រ្គាមនេះ។
លោកLloyd Austin រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធ ទី២០ ខែ កក្កដា ឆ្នាំ២០២២ ទីក្រុងវ៉ាស៊ីនតោន(រដ្ឋាភិបាលអាមេរិក)នឹងបន្តបញ្ជូនប្រព័ន្ធកាំជ្រួចដែលមានលទ្ធភាព ចល័តរហ័សចំនួន៤គ្រឿងទៀត ទៅឱ្យប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យចំនួនសរុបនៃជំនួយប្រភេទនេះបានកើនឡើងដល់១៦គ្រឿង ដល់ប្រទេសអ៊ុយក្រែន។
យោងប្រភព https://thetimeshub.in/us-congressmen-promised-zelensky-delivery-of-25-30-himars-and-mlrs/17935/ បានឱ្យដឹងថា លោកAdriy Yermak ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា យោងតាមលទ្ធផលនៃកិច្ចប្រជុំខាងលើ លោកAdam Smith ប្រធានគណៈកម្មាធិការសេវាប្រដាប់អាវុធរបស់សភាតំណាងសហរដ្ឋអាមេរិក និងសហសេវិក បានថ្លែងថាប្រទេសអ៊ុយក្រែននឹងទទួលបានបន្ថែមទៀតពីសម្ព័ន្ធមិត្ត នូវប្រព័ន្ធកាំជ្រួចHIMARS និងMLRSដែលផលិតក្នុងសហរដ្ឋអាមេរិក ដែលធ្វើឱ្យចំនួនសរុបនៃអាវុធប្រភេទនេះ នឹងកើនពី២៥ទៅ៣០គ្រឿង ក្នុងប្រទេសអ៊ុយក្រែន។ លើសពីនេះទៅទៀត ប្រទេសអ៊ុយក្រែន ក៏ត្រូវបានគេរំពឹងផងដែរថា នឹងទទួលបានគ្រាប់រំសេវជាច្រើនទៀតពី សម្ព័ន្ធមិត្រ។ គូសបញ្ជាក់ផងដែរថា ការដឹកជញ្ជូនជំនួយអាវុធទៅឱ្យប្រទេសអ៊ុយក្រែន ឱ្យបានទាន់ចិត្តគឺជាបញ្ហាប្រឈមដ៏ធំមួយ៕
http://ព័ត៌មានសភាអន្តរជាតិ ២៧-០៧-២២- មាស តូនី ប្រែសម្រួលពី https://www.reuters.com/world/europe/top-us-delegation-visits-kyiv-vows-ensure-continuing-support-2022-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម