logo logo
banner1
ប៊ុលហ្គារីនឹងរៀបចំការបោះឆ្នោតមុនកាលកំណត់ ក្រោយពីកិច្ចពិភាក្សាបង្កើតរដ្ឋាភិបាលចម្រុះបរាជ័យ
 

រូបភាពសភានៃសាធារណរដ្ឋប៊ុលហ្គារី

សាធារណរដ្ឋប៊ុលហ្គារី កំពុងឆ្ពោះទៅរកការបោះឆ្នោតថ្មីមួយ​ នៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ ក្រោយពី គណបក្សធំៗចំនួន៣ នៅក្នុងសភា មិនអាចរកបានការមូលមតិគ្នាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយបាន។  ប្រទេសនេះដឹកនាំដោយរដ្ឋាភិបាលមួយដែលគាំទ្រប្រទេសលោកខាងលិច ចាប់តាំងពីឆ្នាំ២០២១ មក។ អ្នកវិភាគនយោបាយជឿថា ការបោះឆ្នោតថ្មីនឹងនាំមកនូវវត្តមានរបស់អ្នកជាតិនិយម និងក្រុមអ្នកគាំទ្រ រុស្ស៊ីខ្លាំងជាងមុន នៅក្នុងសភា។

ក្រុមអ្នកជំនាញក៏ជឿផងដែរថា ការបោះឆ្នោតថ្មីនឹងធ្វើឱ្យសភាកាន់តែបែកបាក់គ្នា និងធ្វើឱ្យការជាប់ គាំងនយោបាយកាន់តែផុងជ្រៅជាងមុន ដែលច្បាមជាប់ប្រទេសជាសមាជិកសហភាពអឺរ៉ុបដ៏ក្រីក្រជាង គេមួយនេះ ជាច្រើនខែមកហើយ។ ពេលនេះប្រធានាធិបតីប៊ុលហ្គារីត្រូវរំលាយសភា តែងតាំងរដ្ឋាភិបាល ចាំផ្ទះ និងកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភាប៊ុលហ្គារីជាលើកទី៤ គិត ចាប់តាំងពីខែមេសា ឆ្នាំ២០២១មក៕

https://www.wcn247.com/titanradio/ap_world/bulgaria-to-hold-early-election-after-coalition-talks-fail/article_4a051305-4a8b-554e-a1d8-23adbfadc241.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`