រូបភាពឯកសារ៖ ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋតួកគី
លោក Mustafa Şentop ប្រធានសភានៃសាធារណរដ្ឋតួកគី នឹងដឹកនាំសម័យប្រជុំសភាវិសាមញ្ញ តាមការទាមទាររបស់គណបក្សប្រឆាំងធំជាងគេ គឺគណបក្សប្រជាជនសាធារណរដ្ឋ(CHP) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ខាងមុខ ដើម្បីពិភាក្សាពីការកើនឡើងនៃអំពើហិង្សាលើបុគ្គលិកសុខាភិបាលនៅក្នុងប្រទេសតួកគី។ គណបក្ស CHP បានទាមទារឱ្យសភាចូលប្រជុំ ដោយមាន ១២០ហត្ថលេខី។
លោក Şentop បានផ្ញើលិខិតទៅកាន់គណបក្សនយោបាយនានា ដើម្បីចូលប្រជុំផ្លាស់ប្តូរទស្សនៈ គ្នាពីឫសគល់នៃអំពើហិង្សាលើបុគ្គលិកសុខាភិបាល ក៏ដូចជា ការបង្ការនានា ដើម្បីដោះស្រាយបញ្ហាមួយនេះ។ លោក Mahir Ünal អនុប្រធានក្រុមសមាជិកសភាគណបក្សកាន់អំណាច គឺគណបក្សយុត្តិធម៌ និងការអភិវឌ្ឍ(AK)បានថ្លែងថា គណបក្សរបស់លោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំនោះឡើយ ព្រោះថា ការ ស្នើប្រជុំសភាវិសាមញ្ញរបស់គណបក្ស CHP គណបក្សនេះមិនបានជូនព័ត៌មានដល់ក្រុមគណបក្សណាមួយឡើយ រួមទាំង សម្ព័ន្ធភាពជាដៃគូ នេះគឺជាភាពជម្លើយនយោបាយ និងគ្មានការគោរព ដល់ក្រុមគណបក្សនយោបាយ និងឆន្ទៈរបស់សមាជិកសភា ៦០០រូប ដែលកំពុងតែបំពេញការងារ។
គណបក្សប្រជាជនប្រជាធិបតេយ្យ(HDP) បានប្រកាសដូចគ្នាថា ខ្លួននឹងចូលរួមកិច្ចប្រជុំនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២២ ដោយសារតែបានចោទថា គណបក្ស CHP មិនបានចរចាជាមុនជាមួយគណបក្ស HDP។ លោក Ünal បានថ្លែងថា “យើងចាត់ទុកថា វាពិតជាអកុសលដែលគណបក្ស CHP មិនបានសួរយើងថាតើ យើងអាចចូលរួមនៅថ្ងៃប្រជុំដែរឬយ៉ាងណា ថាតើយើងបានត្រៀមរួចរាល់ ឬយ៉ាងណា ឬសួរពីសំណើ របស់យើងចំពោះបញ្ហាមួយនេះ”។ ដោយឡែក គណបក្ស Good Party បានបញ្ជាក់ពីការចូលរួមប្រជុំ។ ការស្នើរបស់គណបក្ស CHP បានធ្វើឡើងនៅចំពេលដែលអំពើហិង្សាលើបុគ្គលិកសុខាភិបាលនៅក្នុងប្រទេសតួកគីកំពុងមានការកើនឡើង។
គួរបញ្ជាក់ផងដែរថា កន្លងមក គ្រាន់តែនៅក្នុងឆ្នាំ២០២១ តែឯង បុគ្គលិកថែទាំសុខភាពនៅក្នុងប្រទេសតួកគីបានក្លាយជាជនរងគ្រោះនៃអំពើហិង្សាដល់ទៅ ១៩០សំណុំរឿង នេះបើយោងតាមរបាយការណ៍មួយដែលផ្សព្វផ្សាយដោយសហជីពបុគ្គលិកថែទាំសុខភាព និងសេវាសង្គម Sağlık-Sen។ សំណុំរឿងទាំងនេះពាក់ព័ន្ធនឹងជនវាយប្រហារចំនួន ៣៦៤រូប និងបុគ្គលិកថែទាំសុខភាពប្រមាណ ៣១៦រូប៕
http://ព័ត៌មានសភាអន្តរជាតិ ២៨-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.dailysabah.com/politics/legislation/chp-calls-for-extraordinary-parliament-session-on-violence-against-health-workers
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម