logo logo
banner1
ក្រុមបាតុករសម្រុកចូលសភាអ៊ីរ៉ាក់ ប្រឆាំងនឹងការតែងតាំងនាយករដ្ឋមន្ត្រីថ្មី
 

ក្រុមបាតុកររាប់សិបនាក់កំពុងស្ថិតនៅខាងក្នុងអគារសភាអ៊ីរ៉ាក់

កាលពីថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមអ្នកដើរតាមលោក Moqtada al-Sadr ដែលជាបព្វជិត និកាយស៊ីអ៊ីតរាប់រយនាក់ បានវាយលុកចូលអគារសភានៃសាធារណរដ្ឋអ៊ីរ៉ាក់ នៅកណ្តាលរដ្ឋធានីបាកដាដ ដើម្បី តវ៉ាប្រឆាំងនឹងការតែងតាំងលោក Mohammed Shia’ al-Sudani សម្រាប់តំណែងជានាយករដ្ឋមន្ត្រី។ ប្រភពពី ក្រសួង​មហាផ្ទៃ​អ៊ីរ៉ាក់​ប្រាប់សារព័ត៌មាន​ស៊ីនហួរ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ប៉ូលិសបង្រ្កាបកុបកម្មបានបាញ់ ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ព្រមាន ដើម្បីបំបែកក្រុមបាតុករ ប៉ុន្តែមិនមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និង កងកម្លាំងសន្តិសុខនោះទេ។ វីដេអូរជាច្រើនដែលបានចាក់ផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញពីក្រុមបាតុកររាប់សិបនាក់នៅខាងក្នុងអគារសភា បានគ្រវីទង់ជាតិអ៊ីរ៉ាក់ និងស្រែកពាក្យស្លោក អបអរសាទរលោក Moqtada al-Sadr។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកតវ៉ាត្រូវតែដកខ្លួនចេញពីអគារសភាជាបន្ទាន់…..៕

https://english.news.cn/20220728/7b1e78f1eef543a7a0370bda5bfdd2b9/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`