logo logo
banner1
សភានៃប្រទេសលីបង់ អនុម័តសេចក្តីព្រាងវិសោធនកម្មដែលរង់ចាំជាយូរមកហើយ ចំពោះច្បាប់ស្តីពីការសម្ងាត់ធនាគារ
 

សមាជិកសភាលីបង់​កំពុងកំពុងជជែកពិភាក្សាច្បាប់ស្តីពីការសម្ងាត់ធនាគារ

ទូរទស្សន៍ក្នុងស្រុក Al-Jadeed បានរាយការណ៍ឱ្យដឹងថា កាលពីថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋលីបង់ បានអនុម័តសេចក្តីព្រាងវិសោធនកម្មដែលរង់ចាំជាយូរមកហើយចំពោះច្បាប់ស្តីពីការសម្ងាត់ធនាគារ ដើម្បីបើកសោកញ្ចប់ជំនួយហិរញ្ញវត្ថុដែលមានសក្តានុពលចំនួន ៣ពាន់លានដុល្លារអាមេរិក ពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)។

លោក Najib Mikati នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋលីបង់ បានមានប្រសាសន៍ក្នុងអំឡុងពេលនៃសម័យប្រជុំសភាថា វិធានការនេះគឺចាំបាច់ដើម្បីអនុវត្តន៍នូវដំណោះស្រាយនៃការរៀបចំរចនាសម្ព័ន្ធធនាគារឡើងវិញ។ លោក Ibrahim Kanaan សមាជិកសភាលីបង់បានមានប្រសាសន៍ថា លោករំពឹងថាជំហាននេះនឹងត្រូវបាន “វាយតម្លៃជាវិជ្ជមានដោយសហគមន៍អន្តរជាតិ”។ រដ្ឋាភិបាលលីបង់កាលពីខែមេសា បានឈានដល់កិច្ចព្រមព្រៀងបឋមកម្រិតបុគ្គលិកជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រទេសលីបង៉ជាមួយនឹងទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល ៤ឆ្នាំ។

កិច្ចព្រមព្រៀងស្តីពីការផ្តល់មូលនិធិ ដែលជាកម្មវត្ថុនៃការអនុម័តដោយមូលនិធិរូបិយវត្ថុអន្តរជាតិ តម្រូវឱ្យរដ្ឋាភិបាលលីបង់អនុវត្តន៍កំណែទម្រង់ជាច្រើន រួមទាំងការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងមូលធន និងច្បាប់ស្តីពីការសម្ងាត់ធនាគារ ការរៀបចំរចនាសម្ព័ន្ធវិស័យធនាគារឡើងវិញ និងការធ្វើឯកភាពរូបនីយ កម្មអត្រាប្តូរប្រាក់៕

http://ព័ត៌មានសភាអន្តរជាតិ ២៨-០៧-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220727/cd309b09da804b22bc3e32f18d73e01f/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`