logo logo
banner1
ប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនគោរពតាមកុងសង់ស៊ីសឆ្នាំ១៩៩២ ដែលជាការងារឆ្ពោះទៅរកការបង្រួបបង្រួមជាតិ
 

កិច្ចប្រជុំសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន

រដ្ឋធានីប៉េកាំង៖ កាលពីថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក Wang Yang ប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ បក្សកុម្មុយនិស្តនៃគណៈកម្មាធិការមជ្ឈិមចិនបានបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តគោលនយោបាយចិនតែមួយ និងកុងសង់ស៊ីស (Consensus) ឆ្នាំ១៩៩២  និងបានអំពាវនាវឱ្យរួបរួមគ្នាតស៊ូដើម្បីឆ្ពោះទៅ រកការបង្រួបបង្រួមជាតិ។ ការកាត់សម្គាល់របស់លោក Wang នេះ បានធ្វើឡើងនៅក្នុងរដ្ឋធានីប៉េកាំង ខណៈពេលថ្លែងក្នុងកិច្ចប្រជុំមួយ ដែលរំលឹកដល់ខួបលើកទី៣០ នៃកុងសង់ស៊ីសឆ្នាំ១៩៩២។

ភាគីប្រជាជនចិននៃច្រកសមុទ្រតៃវ៉ាន់ទាំងពីរ (Taiwan Strait) ក្នុងកុងសង់ស៊ីលឆ្នាំ១៩៩២     បានកំណត់ថា  របស់ចិនតែមួយ ហើយនឹងធ្វើការរួមគ្នាឆ្ពោះទៅការបង្រួបបង្រួមជាតិ។ លោក Wang បានបន្តទៀតថា ការជំរុញការអភិវឌ្ឍដោយសន្តិវិធីនៃទំនាក់ទំនងច្រកសមុទ្ររួម និងការធ្វើឱ្យមានវឌ្ឍនភាពនៃដំណើរការឆ្ពោះទៅរកការបង្រួបបង្រួមជាតិ​ដោយសន្តិវិធី គឺជាបំណងប្រាថ្នារួមរបស់បុត្រា បុត្រីទាំងអស់របស់ប្រជាជាតិចិន និងជាសំណើជាមូលដ្ឋានរបស់បក្សកុម្មុយនិស្តចិនលើការដោះស្រាយបញ្ហាកោះតៃវ៉ាន់។

ប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនរូបនេះ បានលើកឡើងទៀតថា កុងសង់ស៊ីសឆ្នាំ១៩៩២ បានកំណត់អំពីចរិតជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពច្រកសមុទ្ររួម និងការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍរបស់ខ្លួន៕

http://ព័ត៌មានសភាអន្តរជាតិ ២៧-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ http://english.news.cn/20220726/269a4e0f18ee476d971ef5ab7f4c0156/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`