logo logo
banner1
សភាប្រទេសអ៊ុយក្រែនយល់ស្របលើការតែងតាំងអគ្គរដ្ឋអាជ្ញាថ្មី
 

លោក Andriy Kostin សមាជិកសភាអ៊ុយក្រែន ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែន

រដ្ឋធានីកៀវ (Reuters)៖ កាលពីថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យអគ្គរដ្ឋអាជ្ញារបស់ ប្រទេសអ៊ុយក្រែនបានឱ្យដឹងថា សភាអ៊ុយក្រែនបានយល់ស្របលើការតែងតាំងលោក Andriy Kostin សមាជិកសភា ជាអគ្គរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែន។ សមាជិកសភា ២៩៩ រូប ក្នុងចំណោមអាសនៈ សរុបចំនួន ៤៥០ បានយល់ស្របលើការតែងតាំងលោក Kostin នេះបើតាមការឱ្យដឹងពីការិយាល័យ               អគ្គរដ្ឋអាជ្ញាដែលបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម។ លោក Kostin គឺជាសមាជិក គណបក្សបម្រើប្រជាជនរបស់លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន។ កាលពីដើមខែកក្កដា ឆ្នាំ២០២២ លោកប្រធានាធិបតីបានតែងតាំងលោក Kostin ជំនួសលោកស្រី Iryna Venediktova ដែល ត្រូវបានផ្លាស់ចេញពីអគ្គរដ្ឋអាជ្ញា កាលពីដើមខែកក្កដា ឆ្នាំ២០២២៕

 

https://www.marketscreener.com/news/latest/Ukrainian-parliament-a pproves-appointment-of-new-prosecutor-general–41098471/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`