ប្រធានសភាតំណាងសហរដ្ឋអាម៉េរិកដំណើរការតាមផែនការរបស់លោកស្រីក្នុងការធ្វើដំណើរទៅកាន់សាធារណរដ្ឋចិន(កោះតៃវ៉ាន់) និងកោះប្រជុំសភាដើម្បីបោះឆ្នោតអនុម័តសេចក្តីសម្រេចមួយបញ្ចប់គោល នយោបាយចិនតែមួយដែលហួសសម័យកាលហើយ។ នៅក្នុងលិខិតរួមគ្នាមួយផ្ញើជូនលោកស្រី Pelosi កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ សមាជិកសភាតំណាង លោក Tom Tiffany និងលោក Scott Perry បានជំរុញទឹកចិត្តឱ្យលោកស្រី “ទាត់ចោលនូវការជំទាស់ពីមេដឹកនាំចិន និងលោកប្រធានាធិបតី Joe Biden”។