logo logo
banner1
អនុប្រធានាធិបតីតៃវ៉ាន់ស្វាគមន៍ដំណើរទស្សនកិច្របស់សមាជិកសភាតំណាងជប៉ុន ១ រូប
 

លោក Suzuki Keisuke សមាជិកសភាតំណាងរាស្ត្រជប៉ុន

រដ្ឋធានីតៃប៉ិ៖ កាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ លោក William Lai Ching-te អនុប្រធានាធិបតីកោះស្វ័យភាពតៃវ៉ាន់ បានកោតសរសើរលោក Suzuki Keisuke សមាជិកសភា តំណាងរាស្ត្រជប៉ុន ដែលបានគាំទ្រតៃវ៉ាន់ដោយមិនងាករេ។ លោក Lai បានចាត់ទុកលោក Suzuki ជាមិត្តចាស់របស់តៃវ៉ាន់ ហើយលោកបានសម្តែងនូវក្តីសង្ឃឹមចំពោះចំណងទាក់ទង រវាងតៃវ៉ាន់ និងជប៉ុន។

លោក Lai បានថ្លែងនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោកកាលពីរសៀល ថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ ថា​ លោក រួមជាមួយលោក Pan Men-an ចៅក្រមខណ្ឌ Pingtung,​ លោក Kuo Kuo-wen សមាជិកសភាគណបក្សអភិវឌ្ឍន៍ប្រជាធិបតេយ្យ និងលោក Hiroyasu Izumi តំណាងសមាគមផ្លាស់ប្តូរទស្សនកិច្ច រវាងជប៉ុន និងតៃវ៉ាន់ បានជួប​​ពិភាក្សាការងារជាមួយលោក Suzuki ហើយបានទទួលស្វាគមន៍លោក Suzuki ដែលបានធ្វើទស្សនកិច្ចនៅតៃវ៉ាន់។

លោក Lai បានថ្លែងថា លោកមានក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលមិត្តភក្តិចាស់បានអញ្ជើញមកធ្វើទស្សនកិច្ចនៅតៃវ៉ាន់។ លោកបានគូសបញ្ជាក់ថា លោក Suzuki តែងតែគោរពស្រឡាញ់តៃវ៉ាន់ជានិច្ច។ សមាជិកសភាជប៉ុនរូបនេះ មិនគ្រាន់តែបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សេងៗ ដែលត្រូវបានធ្វើជាម្ចាស់ផ្ទះដោយតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានថ្លែងជាសាធារណៈផងដែរសម្រាប់តៃវ៉ាន់ ខណៈដែលខ្លួនបានដាក់ពាក្យស្នើសុំជាផ្លូវការចូលជាសមាជិកកិច្ចព្រមព្រៀងអភិវឌ្ឍន៍ និងគ្រប់ជ្រុងជ្រោយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានរដ្ឋជាសមាជិកចំនួន ១១ រួមមាន ប្រទេសអូស្ត្រាលី ព្រុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ិច ប៉េរូ ណូវែលសេឡង់ សិង្ហបុរី និងប្រទេសវៀតណាម (Comprehensive and Progressive Agreement forTrans-Pacific Partnership, CPTPP trade pact)។

អនុប្រធានាធិបតីតៃវ៉ាន់រូបនេះ បានលើកឡើងទៀតថា នេះគឺជាទស្សនកិច្ចលើកទី៩ របស់លោក Suzuki នៅតៃវ៉ាន់ ហើយលោក Suzuki ក៏គ្រោងឈាងចូលកន្លែងបញ្ចុះសពអតីតយុទ្ធជនពលី Wu Chih-shan ដើម្បីគោរពវិញ្ញាណក្ខន្ធសពលោក Lee Teng-hui អតីតប្រធានាធិបតីតៃវ៉ាន់ផងដែរ។ លោក Lai បានថ្លែងទៀតថា លោកមានជំនឿថា មិត្តភាពរវាងតៃវ៉ាន់ និងជប៉ុនកំពុងតែរីកចម្រើនជាបណ្តើរៗ តាមរយៈការផ្លាស់ប្តូរជាមិត្តភាព  ដោយភាពស្មោះត្រង់ និងដោយការគោរពគ្នាទៅវិញទៅមក៕

http://ព័ត៌មានសភាអន្តរជាតិ ២៧-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4606618



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`