លោក Juan Miguel Zubiri ប្រធានព្រឹទ្ធសភា និងលោក Ferdinand Martin Romualdez ប្រធានសភាតំណាង
កាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ សមាជិកសភាទាំងពីរថ្នាក់នៃសាធារណរដ្ឋហ្វីលីពីនបានបោះឆ្នោតជ្រើសតាំងប្រធានព្រឹទ្ធសភាថ្មី និងប្រធានសភាតំណាងថ្មី នៅមុនពេលដែលលោក Ferdinand “Bongbong” Marcos Jr.ប្រធានាធិបតីហ្វីលីពីន ឡើងថ្លែងសុន្ទរកថាថ្នាក់ជាតិ(Sona)ជាលើកទី១របស់លោក។ លោក Juan Miguel Zubiri ត្រូវបានជាប់ឆ្នោតដោយ ១៩សំឡេង នៃសមាជិកព្រឹទ្ធសភា ២៤រូប ក្លាយជាប្រធានព្រឹទ្ធសភានីតិកាលទី១៩។ លោក Ferdinand Martin Romualdez ត្រូវបានជ្រើសតាំងជាប្រធានសភាតំណាង ដោយទទួលបានការគាំទ្រ ២៨៣សំឡេង ២២សំឡេងមិនបោះឆ្នោត ៤សំឡេងអនុបវាទ និង ១សំឡេង បោះឆ្នោតជំទាស់។
លោក Romualdez ដែលជាប្រធានគណបក្ស Lakas-CMD គឺជាបងប្អូនជីដូនមួយរបស់លោក ប្រធានាធិបតី Marcos។ ទាំងលោក Zubiri និងលោក Romualdez បានស្បថចូលកាន់តំណែង ក្រោយពីការបោះឆ្នោត។ នៅក្នុងការថ្លែងសុន្ទរកថាទទួលយកតំណែង លោក Zubiri បានថ្លែងថា សភានីតិកាលទី១៩នឹងមានការងារដែលត្រូវបំពេញជាច្រើនសន្ធឹក ហើយព្រឹទ្ធសភានឹងផ្តល់នូវដំណោះស្រាយ ជាជាងការចាប់កំហុស លោកសូមធានានូវ “ការដឹកនាំមួយប្រកបដោយការពិគ្រោះយោបល់ និងការកសាងនូវការមូលមតិគ្នា”។ ព្រឹទ្ធសភានឹងគាំទ្រនូវរាល់ការកសាងជាតិឡើងវិញ និងកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គមជាតិ មិនមែនគ្រាន់តែជាការវាយប្រហារតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ។
សម្រាប់លោក Romualdez វិញ បានប្តេជ្ញាធានាថា សភាតំណាងហ្វីលីពីន “តំណាងនូវឆន្ទៈរបស់ ប្រជាជនយ៉ាងពិតប្រាកដ”។ “យើងនឹងធ្វើការពួតដៃគ្នា ដើម្បីធានាការអនុម័តបានលឿនរហ័សនូវវិធានការនានាដែលសង្គមយើងត្រូវការជាចាំបាច់…ជាមួយនឹងគោលដៅរួម គ្មានអ្វីដែលយើងមិនអាចធ្វើបាននោះឡើយ”។ លោកក៏បានសន្យាដែរថា លោកនឹងចូលរួមទុក្ខលំបាកនៅតាមមណ្ឌលបោះឆ្នោតទាំងអស់របស់សមាជិកសភា ហើយលោកក៏មិនគាំទ្រភាគីណាមួយដែរ។ លោក Romualdez បានថ្លែងបន្តថា “ការបែងចែកធនធាននានា សម្រាប់ការអភិវឌ្ឍតំបន់របស់យើង មិនថាជំនឿនយោបាយណាមួយឡើយនឹងត្រូវបាន ធ្វើឡើងដោយភាពត្រឹមត្រូវ និងសមភាព”។ គ្រួសារណាមួយក៏ដោយត្រូវតែធ្វើបរិយាបន្នទៅក្នុងរបៀបវារៈនីតិប្បញ្ញត្តិ ដោយមិនត្រូវទុកនរណាម្នាក់ចោលឡើយ៕
http://ព័ត៌មានសភាអន្តរជាតិ ២៦-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.sunstar.com.ph/article/1935922/manila/local-news/zubiri-elected-senate-president-romualdez-as-house-speaker
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម