លោក Yoon Suk-yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ
កាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ មន្រ្តី១រូប របស់លោក Yoon Suk-yeol ប្រធានាធិបតីនៃ សាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) បានថ្លែងថា លោកប្រធានាធិបតីមានផែនការចួបជាមួយថ្នាក់ដឹកនាំថ្មីនៃ រដ្ឋសភា នៅខែសីហា ឆ្នាំ២០២២។ ជំនួបនេះ ត្រូវបានស្នើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រចាំសប្តាហ៍ រវាងប្រធានាធិបតី និងក្រុមលេខាធិការខ្ពស់របស់លោកនាព្រឹកថ្ងៃដដែល ហើយជំនួបនេះចាំបាច់ត្រូវ ពិភាក្សាជាមួយរដ្ឋសភា។ នេះបើតាមមន្រ្តីខាងលើបានថ្លែងប្រាប់អ្នកសារព័ត៌មាន។
មន្រ្តីរូបនោះបានថ្លែងថា “យើងមានផែនការក្នុងការរៀបចំកិច្ចប្រជុំ ក្នុងពេលណាមួយក្នុងខែសីហា ឆ្នាំ២០២២ ខាងមុខនេះ”។ លោកប្រធានាធិបតីទន្ទឹងរង់ចាំកិច្ចពិភាក្សាដោយស្មោះត្រង់ឥតលាក់លៀម ជាមួយមេដឹកនាំរដ្ឋសភា។ ផែនការនេះ បានកើតមានឡើង ក្នុងគ្រាដែលគណបក្សកាន់អំណាច និងគណ បក្សប្រឆាំងធំជាងគេសម្រេចបានកិច្ចព្រមព្រៀងមួយកាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងការបែងចែកគណៈ កម្មាធិការជំនាញនៅក្នុងរដ្ឋសភា ក្រោយពីការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងបញ្ហានេះ ជាង១ខែ មកហើយ… ៕
https://en.yna.co.kr/view/AEN20220725005000315?section=national/politics
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម