Tran Thanh Man(ស្តាំ)ប្រគល់លិខិតកិត្តិយសបញ្ជាក់ពីមិត្តភាពជូនចំពោះលោក Anders Johnsson
នៅរដ្ឋធានីហាណូយកាលពីថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ លោក Tran Thanh Man សមាជិក ការិយាល័យនយោបាយ និងជាអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញ ជាអធិបតីក្នុងពិធីមួយ ដើម្បីប្រគល់លិខិតកិត្តិយសបញ្ជាក់ពីមិត្តភាពរបស់ប្រធានរដ្ឋវៀតណាមជូនចំពោះលោក Anders Johnsson អតីតអគ្គលេខាធិការសហភាពអន្តរសភា(IPU)។ លោក Man បានអះអាងថា ការផ្តល់ជូននូវ លិខិតកិត្តិយសនេះ គឺជាការទទួលស្គាល់នូវការរួមចំណែកយ៉ាងសំខាន់ និងប្រកកបដោយប្រសិទ្ធភាពរបស់លោក Johnsson ក្នុងការពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និង IPU។ ស្ថាប័ននីតិប្បញ្ញត្តិវៀតណាមបានវាយតម្លៃ ខ្ពស់ចំពោះមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ និងការគាំទ្រ ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់លោក Johnsson និងក្រុមគ្រួសាររបស់លោក សម្រាប់ប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចាប់តាំង ពីថ្ងៃដំបូងនៃអាណត្តិការងាររបស់លោកនៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀស ខ្លួននៅ រដ្ឋធានីហាណូយ ក្នុងទសវត្សរ៍ ឆ្នាំ១៩៨០….៕
https://en.vietnamplus.vn/friendship-order-presented-to-former-ipu-secretary-general/234316.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម