logo logo
banner1
សភាតំណាងហ្វ៊ីលីពីន បើកសម័យប្រជុំលើកដំបូង នីតិកាលទី ១៩
 

ទិដ្ឋភាពក្នុងសាលសម័យប្រជុំពេញអង្គសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វ៊ីលីពីន

រដ្ឋធានីម៉ានីល៖ កាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ សភាតំណាងនៃសាធារណរដ្ឋហ្វ៊ីលីពីន បានបើកសម័យប្រជុំលើកដំបូងនីតិកាលទី ១៩ របស់ខ្លួន មុនការថ្លែងសុន្ទរកថាប្រចាំឆ្នាំលើកដំបូងនៅក្នុងសភារបស់លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វ៊ីលីពីន ទៅកាន់ប្រជាជាតិ។ សភាតំណាង បានចាប់ផ្តើមបើកសម័យប្រជុំរបស់ខ្លួន កាលពីវេលាម៉ោង ១០:០០ ព្រឹក ដូចគ្នានឹងសម័យប្រជុំ ព្រឹទ្ធសភាហ្វ៊ីលីពីន។ សភាទាំងពីរថ្នាក់ (សភាតំណាង និងព្រឹទ្ធសភា) ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន សម្រាប់នីតិកាលទី ១៩ នៅពេលខាងមុខ។

នៅក្នុងសភាតំណាងហ្វ៊ីលីពីន អ្នកសង្កេតការណ៍នានារំពឹងថា លោក Ferdinand Martin Romualdez សមាជិកសភាតំណាង តំណាងក្រុង Leyte ខណ្ឌលេខ១ នឹងត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសភាតំណាង ខណៈដែលលោក Juan Miguel Zubiri អតីតប្រធានព្រឹទ្ធសភាហ្វ៊ីលីពីនត្រូវបានគេមានជំនឿថា នឹងត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភាជាថ្មីឡើងវិញ។

ទាំងលោក Romualdez និងលោក Zubiri គឺជាប្រធានក្រុមសមាជិកសភាសំឡេងភាគច្រើននៃសភានីមួយៗរបស់ខ្លួន កាលពីអំឡុងនីតិកាលទី១៨៕

http://ព័ត៌មានសភាអន្តរជាតិ ២៦-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ https://newsinfo.inquirer.net/1633709/fwd-embargo-house-opens-first-session-of-19th-congress



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`