លោក Scott Morrison អតីតនាយករដ្ឋមន្រ្តី និងជាសមាជិកសភាអូស្រ្តាលី
លោក Scott Morrison អតីតនាយករដ្ឋមន្រ្តី និងជាសមាជិកសភាអូស្រ្តាលី បានជ្រើសរើសយកការ មិនចូលប្រជុំសភាសប្តាហ៍ដំបូង បន្ទាប់ពីលោកបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក សភា។ ជាជំនួសវិញ អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះនឹងឆ្ពោះទៅរាជធានីតូក្យូ នៃប្រទេសជប៉ុនដើម្បី ថ្លែងសុន្ទរកថាក្នុង “ព្រឹត្តិការណ៍អន្តរជាតិ”មួយជាមួយអតីតមេដឹកនាំដទៃទៀត។ លោក Morrison បាន ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានទទួលយកការអញ្ជើញ នៅមុនពេលដែលកម្មវិធីសភានីតិ កាលថ្មីត្រូវបានផ្សព្វផ្សាយ។
លោក Morrison បានថ្លែងថា“នៅមុនពេលដែលរដ្ឋាភិបាលថ្មី ប្រាប់ពីកម្មវិធីប្រជុំសភា លោកបាន ទទួលរួចទៅហើយនូវការអញ្ជើញ ដើម្បីចូលរួមជាមួយនាយករដ្ឋមន្រ្តីដទៃទៀត មកពីប្រទេសកាណាដា ចក្រភពអង់គ្លេស និងនូវែលសេឡង់ ដើម្បីថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយ ដែលនឹងធ្វើឡើង នៅក្នុងទីក្រុងតូក្យូ ក្នុងសប្តាហ៍នេះ”។ ទាំងនាយករដ្ឋមន្រ្តីថ្មី និងមេដឹកនាំគណបក្សប្រឆាំងបានដឹងពី បំណងនៃការធ្វើដំណើរ និងអវត្តមានរបស់លោក នៅក្នុងកិច្ចប្រជុំសភានៅក្នុងសប្តាហ៍នេះ…៕
https://www.ntnews.com.au/breaking-news/scott-morrison-ditches-parliament-for-trip-to-tokyo/news-story/a3ee68f0071b4ad4a664020ab08f1d59
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម