logo logo
banner1
គណបក្ស DP និងគណបក្ស PPP កូរ៉េខាងត្បូង ព្រមព្រៀងគ្នា បែងចែកតំណែងប្រធានគណៈកម្មាធិការជំនាញក្នុងរដ្ឋសភា
 

ពីឆ្វេងទៅស្តាំ៖ លោក Kweon Seong-dong ប្រធានក្រុមសមាជិកសភាគណបក្សកាន់អំណាច PPP

លោក Kim Jin-pyo ប្រធានរដ្ឋសភា និងលោក Park Hong-geun ប្រធានក្រុមសមាជិកសភាគណបក្ស DP

គណបក្សនយោបាយធំៗទាំងពីរ  នៅក្នុងសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)សម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីការបែងចែកតំណែងប្រធានគណៈកម្មាធិការជំនាញនានា ដើម្បីធ្វើឱ្យរដ្ឋសភាដំណើរការសកម្មភាពនីតិកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានជាប់គាំងជិត ២ខែ។ លោក Yoon Suk-yeol ប្រធានគណបក្សអំណាចប្រជាជន(PPP) និងគណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យ(DP) នៅទីបំផុតបានឈានដល់កិច្ចព្រមព្រៀង កាលពីថ្ងៃសុក្រចុងសប្តាហ៍មុន នៅក្នុងជំនួបមួយ  ដោយមានការចូលរួមពីប្រធានក្រុមសមាជិកសភានៃគណបក្សទាំងពីរ និងក្រោមអធិបតីភាពលោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង។

ក្នុងចំណោមគណៈកម្មាធិការជំនាញចំនួន ១៨ គណបក្សទាំងពីរ បានព្រមព្រៀងគ្នាថា គណបក្សDP   ដែលមានសំឡេងភាគច្រើន នឹងដឹកនាំគណៈកម្មាធិការចំនួន ១១ ហើយគណបក្ស PPP នឹងដឹកនាំគណៈកម្មាធិការដែលនៅសល់។ ចំណុចដែលនៅប្រទាំងប្រទើសគ្នាបំផុត គឺតើគណបក្សណានឹងដឹកនាំគណៈកម្មាធិការ វិទ្យាសាស្រ្ត​ ព័ត៌មានវិទ្យា និងគមនាគមន៍ និងគណៈកម្មាធិការរដ្ឋបាលសាធារណៈ និងសន្តិសុខ ដូច្នឹងភាគីទាំងពីរបានព្រមព្រៀងគ្នាថា គណបក្សនីមួយៗនឹងផ្លាស់ប្តូរគ្នាធ្វើជាប្រធានគណៈកម្មាធិការទាំងពីរ    ១ឆ្នាំម្តង។

គណៈកម្មាធិការពិសេសដាច់ដោយឡែកមួយស្តីពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលនឹងត្រួតពិនិត្យលើការពិភាក្សាបង្កើតទីភ្នាក់ងារស៊ើបអង្កេតបទឧក្រិដ្ឋថ្មីមួយនឹងត្រូវដឹកនាំដោយគណបក្ស DP ហើយសមាជិក  គណៈកម្មាធិការចំនួន ១២រូបនឹងត្រូវបែងចែកស្មើគ្នា រវាងគណបក្ស DP និងគណបក្ស PPP។ គណបក្សទាំងពីរ ក៏បានព្រមព្រៀងគ្នាថែមទៀត ក្នុងការបង្កើតគណៈកម្មាធិការពិសេសស្តីពីការកែទម្រង់នយោបាយ ដឹកនាំ ដោយគណបក្ស DP និងគណៈកម្មាធិការកែទម្រង់ប្រាក់សោធននិវត្តន៍ ដឹកនាំដោយគណបក្ស PPP ដើម្បី ពិភាក្សាបញ្ហាពាក់ព័ន្ធ។

លោក Park Hong-geun ប្រធានក្រុមសមាជិកសភាគណបក្ស DP បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបកាលពីថ្ងៃសុក្រនោះថា វាគឺជាគំនិតរប​ស់លោក ក្នុងការប្តូរវេនគ្នាធ្វើជាប្រធានគណៈកម្មាធិការ វិទ្យាសាស្រ្ត ព័ត៌មានវិទ្យា និងគមនាគមន៍ និងគណៈកម្មាធិការរដ្ឋបាលសាធារណៈ និងសន្តិសុខ ដោយសង្កត់ធ្ងន់ថា គណបក្សរបស់លោកសង្ឃឹមថានឹងដំណើរការសកម្មភាពនីតិកម្មឡើងវិញ ដើម្បីការពារដល់ការប្រកបរបរទទួលទានរបស់ប្រជាជន។ លោក Kweon Seong-dong ប្រធានក្រុមសមាជិកសភាគណបក្ស PPP បានថ្លែងថា កិច្ចព្រមព្រៀងនេះមិនទីជាទីពេញចិត្តសម្រាប់គណបក្សទាំងពីរនោះទេ ប៉ុន្តែការសម្រេចចិត្តទទួលយកសំណើនេះ ដើម្បីធ្វើឱ្យរដ្ឋសភាវិលទៅរកស្ថានភាពបំពេញការពេញលេញឡើងវិញ៕

http://ព័ត៌មានសភាអន្តរជាតិ ២៥-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://koreajoongangdaily.joins.com/2022/07/24/national/politics/korea-dp-ppp/20220724183359224.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`