លោកស្រី Elisabeth Borne នាយករដ្ឋមន្រ្តីនៃសាធារណដ្ឋបារាំង
ក្រុមសកម្មជនបានរិះគន់យ៉ាងស្រួចស្រាល់លើលោកស្រី Elisabeth Borne នាយករដ្ឋមន្រ្តីនៃសាធា រណរដ្ឋបារាំង ចំពោះការជក់បារីអេឡិចត្រូនិក ក្នុងអំឡុងពេលប្រជុំជាសាធារណៈមួយនៅក្នុងសភា និង បានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ដើម្បីដាក់ទោសលោកស្រី។ វីដេអូមួយចែកចាយដោយ សកម្មជន លើបណ្តាញសង្គមបានបង្ហាញថា លោកស្រី Borne ជក់បារី ដោយពាក់ម៉ាស់នៅក្នុងរដ្ឋសភា នៅកណ្តាលសាលប្រជុំ ក្នុងអំឡុងពេលការនៃចោទសួររដ្ឋាភិបាល កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០ ២២ កន្លងមក។ វីដេអូខាងលើ ក៏បានបង្ហាញថា លោកស្រីនាយករដ្ឋមន្រ្តីបារាំងបានជក់បារី ក្នុងពេលដែល លោក Eric Dupont ថ្លែងទៅកាន់លោក Moretti។
បើតាមប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា នេះមិនមែនជាលើកទី១ទេ ដែលលោកស្រីនាយក រដ្ឋមន្ត្រីបារាំងរូបនេះបានជក់បារីអេឡិចត្រូនិកនៅលើកង់។ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ក៏បានធ្វើបែបនេះនៅក្នុងព្រឹទ្ធសភា។ កាលពីខែមករា ឆ្នាំ២០២១ លោក Maxime Minot សមាជិករដ្ឋ សភាបារាំងក៏បានសម្តែងការអាក់អន់ចិត្តផងដែរ នៅពេលដែលឃើញលោកស្រី Bourne ជក់បារីអេឡិច ត្រូនិក…៕
https://www.habertusba.com/french-prime-ministers-smoking-in-parliament-sparks-controversy/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម