លោក Maeda Tadashi អភិបាលធនាគារជប៉ុន JBIC និងលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម
លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលចួប លោក Maeda Tadashi ទេសាភិបាលធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(JBIC) នា រដ្ឋធានីហាណូយប្រទេសវៀតណាម កាលពីថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២កន្លងមក។ ក្នុងជំនួបនោះ លោក Hue បានវាយតម្លៃខ្ពស់ចំពោះការផ្តល់អនុសាសន៍របស់លោក Maeda ដល់ភាគីវៀតណាមសម្រាប់ការផ្លាស់ប្តូរថាមពល។
ស្វាគមន៍មេដឹកនាំធនាគារជប៉ុន JBIC លោក Hue បានថ្លែងថា រដ្ឋសភាវៀតណាម គាំទ្រភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម-ជប៉ុន ដើម្បីពង្រឹងកាន់តែខ្លាំងក្លាថែមទៀត តាមបែបផែនមួយគ្រប់ជ្រុងជ្រោយ និងជាក់លាក់។ វៀតណាម និងជប៉ុនមានសក្តានុពលជាច្រើនបំពេញគ្នាទៅវិញទៅមក ប្រទេសទាំងពីរ គឺជាហត្ថលេខីនៃ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព សម្រាប់ភាពជាដៃគូអន្តរ-ប៉ាស៊ីហ្វិក(CPTPP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)។ លោក Maeda បាន ថ្លែងថា ធនាគាររបស់លោកបានដើរតួនាទីដ៏សំខាន់ ក្នុងការផ្តល់នូវឥណទាន និងថវិកាសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន។
លោក Maeda បានកត់សម្គាល់ថា ធនាគារ JBIC បានជំរុញគំនិតផ្តួចផ្តើមបង្កើត “សហគមន៍បំភាយឧស្ម័នកម្រិតសូន្យទ្វីបអាស៊ី” និងគំនិតផ្តួចផ្តើមការផ្លាស់ប្តូរថាមពលក្នុងប្រទេសជប៉ុន។ លោកក៏បានផ្តល់ ជាអនុសាសន៍ជាច្រើនជួយដល់វៀតណាមឱ្យយល់ដឹងពីការប្តេជ្ញាចិត្តដើម្បីសម្រេចបានការបំភាយឧស្ម័ន កម្រិតសូន្យត្រឹមឆ្នាំ២០៥០ នៅឯសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៦ (COP26)របស់អង្គការសហប្រជាជាតិក្នុងពីឆ្នាំ២០២១។ លោក Hue បានឆ្លើយតបថា ការសម្រេចបានការបំភាយឧស្ម័ន កម្រិតសូន្យត្រឹមឆ្នាំ២០៥០ គឺជាបញ្ហាប្រឈមសម្រាប់វៀតណាម ប៉ុន្តែយ៉ាងណាក៏ដោយជាមួយនឹងការ ជឿជាក់លើខ្លួនឯង និងកិច្ចសហប្រតិបត្តិការពីដៃគូបរទេស រួមទាំង ជប៉ុនផងដែរ វៀតណាមនឹងសម្រេចគោលដៅ។
រដ្ឋសភាវៀតណាម កំពុងតែពិនិត្យមើលឡើងវិញច្បាប់ស្តីពីប្រេងនិងឧស្ម័ន និងសេចក្តីព្រាងច្បាប់ស្តីពីអគ្គិសនី ក៏ដូចជា ផែនការមេផ្សេងៗទៀត ព្រមទាំង គោលនយោបាយសំខាន់ៗរបស់ប្រទេសជាតិ។ លោក Hue ជឿជាក់ថា ប្រទេសជប៉ុននឹងបន្តធ្វើជាដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្តបាន ដើម្បីបំពេញ គោលដៅបន្សាំបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល និងការប្តេជ្ញាចិត្តតាមសន្និសីទ COP26៕
http://ព័ត៌មានសភាអន្តរជាតិ ២៥-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-hosts-jbic-leader/234269.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម