logo logo
banner1
សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភាបារាំងឯកភាពគ្នា លើវិធាន ការត្រួតពិនិត្យជំងឺកូវីដ-១៩ នៅតាមព្រំដែន
 

គណៈកម្មាធិការរួមរដ្ឋសភា-ព្រឹទ្ធសភា(commission mixteparitaire) នៃសាធារណរដ្ឋបារាំង បាន អនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអនុវត្តវិធានការត្រួតពិនិត្យជំងឺកូវីដ-១៩នៅតាមព្រំដែន ដែលដំបូងឡើយសិទ្ធិនៃការអនុវត្តវិធានការទាំងអស់នោះ នឹងអស់សុពលភាពត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០ ២២។ ការអនុម័តដោយគណៈកម្មាធិការរួមរដ្ឋសភា-ព្រឹទ្ធសភានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភាបារាំងបានបោះឆ្នោតបដិសេធ ផ្នែកមួយនៃសេចក្តីព្រាងច្បាប់ខាងលើ គឺផ្នែកដែលចង់ឱ្យបន្តអនុវត្ត   វិធានការខ្លះពាក់ព័ន្ធនឹងការគ្រប់គ្រងករណីជំងឺកូវីដ-១៩ ខណៈ ដែលប្រទេសបារាំងកំពុងជួបប្រទះរលកទី៧នៃការឆ្លងវីរុសកូរ៉ូណា។ ក៏ប៉ុន្តែសេចក្តីព្រាងដដែលនេះ ត្រូវបានសមាជិកព្រឹទ្ធសភាបារាំងអនុម័តយក ទាំងស្រុង នៅក្នុងដំណាក់ការនៃការពិនិត្យពិភាក្សាលើកទី១ ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលបន្តអនុវត្តវិធា​ន​​ការត្រួតពិនិត្យជំងឺកូវីដ-១៩ ក្នុងករណីដែលរដ្ឋាភិបាលមានការព្រួយបារម្ភខ្លាំង ចំពោះគ្រោះថ្នាក់នៃ វីរុស កូរ៉ូណាប្រភេទបំប្លែងថ្មីណាមួយ។

គណៈកម្មាធិការរួមនេះ មានសមាសភាព ៧រូបជាសមាជិករដ្ឋសភា និង៧រូបជាសមាជិកព្រឹទ្ធសភា មកពីក្រុមនយោបាយផ្សេងៗគ្នា។ គណៈកម្មាធិការនេះបានព្រមព្រៀងគ្នាថា ក្នុងករណីដែលមានការលេចឡើងនៃវីរុសកូរ៉ូណាប្រភេទបំប្លែងថ្មីដែលអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ នោះរដ្ឋាភិបាលបារាំងមានសិទ្ធិតម្រូវឱ្យអ្នកធ្វើដំណើរអន្តរជាតិ បង្ហាញលទ្ធផលតេស្តអវិជ្ជមាន ដែលធ្វើតេស្តមុនចេញដំ ណើរ។

អ្នកធ្វើដំណើរចូលប្រទេសបារាំងបច្ចុប្បន្នត្រូវមានបណ្ណអនុញ្ញាតសុខភាព(Health Pass) ដែល   បណ្ណមួយនេះអាចជា លិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពេញលេញ  លិខិតបញ្ជាក់ថាបានជាសះស្បើយពីជំងឺកូវីដ-១៩ កាលពី៦ខែមុន ឬ លិខិតបញ្ជាក់ថាមានលទ្ធផលអវិជ្ជមានតេស្តជំងឺ     កូវីដ-១៩ មុនពេលចេញដំណើរ។​ ទោះបីជាយ៉ាងនេះ ឯកសារបច្ចុប្បន្នដែលតម្រូវដោយរដ្ឋាភិបាលបារាំងអាចប្រែប្រួលទៅតាមប្រទេសដែលអ្នកធ្វើដំណើរចេញដំណើរ និងលក្ខន្តិកៈនៃការចាក់វ៉ាក់សាំងរបស់អ្នកដំណើរ។ ប៉ុន្តែ ក្នុងស្ថានភាពដែលរដ្ឋាភិបាលមើលឃើញថា មានវីរុសកូរ៉ូណាប្រភេទបំប្លែងថ្មីអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ នោះរដ្ឋាភិបាលបារាំងមានសិទ្ធិ(យោងតាមសេចក្តីព្រាងច្បាប់ខាងលើ) តម្រូវឱ្យអ្នកធ្វើដំណើរត្រូវមានលិខិតបញ្ជាក់សុខភាព(certificate sanitaire de voyage) ដែលលិខិតនេះមានលក្ខខណ្ឌតឹងរ៉ឹងជាងបណ្ណអនុញ្ញាតសុខភាព ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន…៕

http://ព័ត៌មានសភាអន្តរជាតិ ២៥-០៧-២២- មាស តូនី ប្រែសម្រួលពី http https://www.connexionfrance.com/article/French-news/Covid-19/French-MPs-and-senators-agree-on-new-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`