logo logo
banner1
ការងារសំខាន់ៗដែលសភាអឺរ៉ុបសម្រេចបាន នៅពាក់កណ្តាលដើមឆ្នាំ២០២២
 

នៅពាក់កណ្តាលដើមឆ្នាំ២០២២ សភាអឺរ៉ុបបានបន្តកិច្ចការរបស់ខ្លួន ពាក់ព័ន្ធនឹងសន្និសីទស្តីពីអនា​ គតអឺរ៉ុប ការគាំទ្រប្រទេសអ៊ុយក្រែន និងការងារនីតិកម្មផ្សេងៗដើម្បីជួយដោះស្រាយបញ្ហាបម្រែបម្រួលអា កាសធាតុ និងកិច្ចការសំខាន់ៗជាច្រើនទៀត៖

ការបោះឆ្នោតជ្រើសប្រធានថ្មីរបស់សភាអឺរ៉ុប៖ នៅដើមឆ្នាំនេះសភាអឺរ៉ុប បានបោះឆ្នោតជ្រើសរើសលោកស្រីRoberta Metsola(សមាជិកសភាអឺរ៉ុប និងជាសមាជិកសភាសាធារណរដ្ឋម៉ាល់ត៍) ជាប្រធានថ្មី។ លោកស្រីMetsola ជាស្រ្តីទី៣ដែលបានក្លាយខ្លួនជាប្រធានសភាអឺរ៉ុប​ បន្ទាប់ពីលោកស្រី Si mone Veil  (១៩៧៩-១៩៨២)  និងលោកស្រីNicole Fontaine(១៩៩៩-២០០២)។ លោកស្រីMetsola ដែលជាប្រធានសភាអឺរ៉ុបវ័យក្មេងជាងគេបង្អស់ នឹងកាន់តំណែងនេះរហូតដល់ការបោះឆ្នោតអឺរ៉ុបក្នុងឆ្នាំ២០២៤។

អ៊ុយក្រែន៖ ភ្លាមៗបន្ទាប់ពីកងទ័ពសហភាពរុស្ស៊ីបានចូលលុកលុយប្រទេសអ៊ុយក្រែន សភាអឺរ៉ុប បានបើកសម័យប្រជុំវិសាមញ្ញមួយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមថ្លែងសុន្ទរកថាពី ចម្ងាយ ពីរដ្ឋធានីកៀវ ពីសំណាក់លោកVolodymyr Zelenskyyប្រធានាធិបតីប្រទេសអ៊ុយក្រែន។ ចាប់ តាំងតែពីពេលដែលប្រទេសរុស្ស៊ីបានបង្កអរិយភាពមកម្ល៉េះ សហភាពអឺរ៉ុបនិងបណ្តាមេដឹករដ្ឋជាសមាជិកសហភាពអឺរ៉ុប តែងបង្ហាញការប្តេជ្ញាចិត្តគាំទ្រប្រទេសអ៊ុយក្រែន។ ក្នុងខែមេសា ឆ្នាំ២០២២ លោកស្រីMet sola បានក្លាយជាមេដឹកនាំដំបូងដែលទៅធ្វើទស្សនកិច្ចរដ្ឋធានីកៀវ។ បន្ថែមលើការគាំទ្រចំពោះការដាក់ទណ្ឌកម្មប្រទេសរុស្ស៊ី សភាអឺរ៉ុបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងក្នុងការផ្តល់ជូនប្រទេសអ៊ុយក្រែន នូវឋានៈជាបេក្ខប្រទេសកំពុងរៀបចំខ្លួនចូលជាសមាជិកសហភាពអឺរ៉ុប។

សន្និសីទស្តីអំពីអនាគតអឺរ៉ុប៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ មួយឆ្នាំបន្ទាប់ពីការពិភាក្សាយ៉ាងផុសផុល និងបន្ទាប់ពីការជជែកដេញដោល ដែលដឹកនាំសម្របសម្រួលដោយប្រជាពលរដ្ឋននៃសហភាពអឺរ៉ុបមក សន្និសីទស្តីអំពីអនាគតអឺរ៉ុបត្រូវបានបិទបញ្ចប់ក្នុងអាគារប្រជុំរបស់សភាអឺរ៉ុបក្នុងទីក្រុងStrasbo urg។ របាយការណ៍ចុងក្រោយរបស់សន្និសីទខាងលើ បានកត់ត្រានូវសំណូមពរចំនួន៤៩ និងវិធានការចំនួន៣២០ ពាក់ព័ន្ធនឹងបញ្ហា​បម្រែបម្រួលអាកាសធាតុ សុខាភិបាល យុត្តិធម៌សង្គម តម្លៃរបស់សហភាពអឺរ៉ុប លិទ្ធិប្រជាធិប តេយ្យ សន្តិសុខ សមារណកម្មឌីជីតាល់ និងវប្បធម៌។

បម្រែបម្រួលអាកាសធាតុ៖ ជាចំណែកមួយនៃការបេ្តជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាស ធាតុ និងការអនុវត្តកិច្ចព្រមព្រៀងបៃតង(The Green Deal) សភាអឺរ៉ុបបានអនុម័តជំហរបស់ខ្លួន សម្រាប់ ការចចារលើសំណើរជាច្រើនក្នុងកញ្ចប់កិច្ចព្រមព្រៀងFit for 55 in 2030 Package ដែលក្នុងនោះរួមមាន (១)កំណែទម្រង់សម្រាប់ប្រព័ន្ធជួញដូរការបញ្ចេញឧស្ម័នកាបូន(The Emissions Trading System) (២) យន្តការកែតម្រូវព្រំដែនកាបូនសហភាពអឺរ៉ុប(The EU Carbon Border Adjustment Mechanism) និង(៣)ការបង្កើតមូលនិធីអាកាសធាតុសង្គម(The Social Climate Fun) ដើម្បីជួយដល់តំបន់ដែលរងផល ប៉ះពាល់ខ្លាំង ដោយសារការប្តូរទៅប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ។

សេវាឌីជីតាល់៖ នៅថ្ងៃ៥ កក្កដា ឆ្នាំ២០២២ សភាអឺរ៉ុបបានអនុម័តសេចក្តីព្រាងច្បាប់ដ៏សំខាន់ចំនួន២ គឺច្បាប់ស្តីពីទីផ្សារឌីជីតាល់(The Digital Markets Act) និងច្បាប់ស្តីពីសេវាឌីជីតាល់(Digital Ser vices Act)។ ច្បាប់ឌីជីតាល់ថ្មីទាំងនេះ បានកំណត់នូវបទដ្ឋានសម្រាប់គណនេយ្យភាព និងការការពារអតិ ថិជនពីការទទួលបានព័ត៌មានខុសច្បាប់ ភាពយុត្តិធម៌ និងគោលដៅផ្សាយពាណិជ្ចកម្មមិនសមស្រប។

ការប្រើប្រាស់សេវាទូរស័ព្ទនៅក្រៅប្រទេស ក្នុងតម្លៃថោក៖ ក្នុងខែមេសា ឆ្នាំ២០២២ សភាសហភាពអឺរ៉ុបបានអនុម័តបញ្ញត្តិជាច្រើន ដើម្បីឱ្យប្រជាពលរដ្ឋនៃប្រទេសជាសមាជិកសភាពអឺរ៉ុប អាចប្រើប្រាស់ សេវាទូរសព្ទនៅក្រៅប្រទេស(ក្នុងសហភាពអឺរ៉ុប) ក្នុងតម្លៃដូចប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួនដែរ សម្រាប់  រយៈពេល១០ឆ្នាំ ទៀត។ បញ្ញត្តិទាំងអស់នោះបានចូលជាធរមានកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

ឆ្នាំងសាកដែលមានលក្ខណៈសកល៖ សភាអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយក្រុមប្រឹក្សាអឺរ៉ុប ដើម្បីបង្កើតនូវឧបករណ៍សាកថ្មដែលមានលក្ខណៈសកល ដែលមានឈ្មោះថាUSB Type-C the Common Charger ដើម្បីសាកថ្មឧបករណ៍អេឡិចត្រូនិចចល័តទំហំមធ្យម ក្នុងប្រទេសទាំងជាសមាជិកសហភាពអឺរ៉ុប ​ត្រឹមសរ​ទរដូវឆ្នាំ២០២៤។

សមភាព៖ សភាអឺរ៉ុបបានបន្តការងារលើកកម្ពស់សមភាពយេនឌ័រ បានគាំទ្រលើសំណើនានាពាក់ព័ន្ធនឹងការបង្កើតឱ្យមានវិធានការផ្លូវច្បាប់អំពីតម្លាភាពនៃប្រាក់ឈ្នួល និងបានធ្វើការសកម្មភាពជាច្រើនទៀត ដើម្បីឱ្យមានតុល្យភាពយេនឌ័រ។

ផ្តល់រង្វាន់ដល់ខ្សែភាពយន្តឆ្នើម៖ បានផ្តល់រង្វាន់ដល់អ្នកដឹកនាំខ្សែភាពយន្តរឿង The 2022 LUX Audience Award went to Quo Vadis, Aida? គឺលោកស្រី Jasmila Žbanić ជន ជាតិបូស្នី។ នៅពេលទទួលពានរង្វាន់ខាងលើ លោកស្រីJasmila បានបង្ហាញអំពីភាពដូចគ្នានៃសាច់រឿង ខាងលើ ជាមួយនឹងស្ថានភាពក្នុងប្រទេសអ៊ុយក្រែនបច្ចុប្បន្ន និងបានស្នើឱ្យសមាជិកសភាអឺរ៉ុបស្វែងរកវិធីដើម្បីបញ្ចប់សង្រ្គាមក្នុងប្រទេសអ៊ុយក្រែន៕

http://ព័ត៌មានសភាអន្តរជាតិ ២៣-០៧-២២- មាស តូនី ប្រែសម្រួលពី https://www.europarl.europa.eu/news/en/headlines/eu-affairs/20220713STO35305/overview-what-parliament-dealt-with-in-first-half-of-2022



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`