logo logo
banner1
សភាបែលហ្ស៊ិក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពី ការដោះដូរអ្នកទោសជាមួយអ៊ីរ៉ង់
 

 រូបភាពអាគារសភានៃព្រះរាជាណាចក្របែលហ្ស៊ិក

សភានៃព្រះរាជាណាចក្របែលហ្ស៊ិក បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ អនុញ្ញាតការដោះដូរអ្នកទោសរវាងភាគីទាំងពីរ ដែលការផ្តល់សច្ចាប័ននេះនឹងបើកផ្លូវឱ្យមានការដោះលែងអ្នកការទូតអ៊ីរ៉ង់ ១រូប  គឺលោកAssadollah Assadi ដែលត្រូវបានដាក់ពន្ធនាគារដោយខុស ច្បាប់ នៅក្នុងប្រទេសអឺរ៉ុបមួយនេះ ក្រោមបទចោទក្លែងក្លាយ បើទោះបីជារូបលោកមានអភ័យឯកសិទ្ធិការទូតក៏ដោយ។

បន្ទាប់ពីការពិភាក្សាដេញដោលអស់រយៈពេល ២ថ្ងៃ សមាជិកសភាបែលហ្ស៊ិកដែលមានវត្តមានជាក់ស្តែងចំនួន១៣១រូប បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងក្នុងសំឡេង ៧៩ គាំទ្រទល់នឹង ៤១សំឡេង និងអនុបវាទ ១១រូប។ អនុលោមតាមកិច្ចព្រមព្រៀងខាងលើ ជនជាប់ចោទអ៊ីរ៉ង់ ដែលកំពុងនៅក្នុងប្រទេស បែលហ្ស៊ិកនឹងត្រូវបានអនុញ្ញាតឱ្យទៅជាប់នៅក្នុងផ្ទះរបស់ខ្លួន និងផ្ទុយទៅវិញ។ ការពិនិត្យពិភាក្សាលើកិច្ច ព្រមព្រៀងលើកទី១ ត្រូវបានគណៈកម្មាធិការការបរទេសអនុម័តកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដែល នៅពេលនោះ ការពិភាក្សាដេញដោលមានភាពតានតឹងយ៉ាងខ្លាំងក្នុងចំណោមសមាជិកសភា។

ពេលនេះ កិច្ចព្រមព្រៀងមួយនេះនឹងបើកផ្លូវសម្រាប់ការដោះលែងលោក Assadi ដែលត្រូវបាន តុលាការបែលហ្ស៊ិកផ្តន្ទាទោសជាប់ពន្ធនាគារ ២០ឆ្នាំ ក្រោយពីរងការចោទប្រកាន់ថាបានរៀបចំការវាយប្រហារប្រឆាំងនឹងក្រុម Mujahedin-e-Khalq (MKO) ដែលជាក្រុមភេរវករប្រឆាំងអ៊ីរ៉ង់។ ក្នុងឆ្នាំខែមិថុនា ២០១៨ អាជ្ញាធរបែលហ្ស៊ិកបានថ្លែងថា នគរបាលបានស្ទាក់ចាប់បានរថយន្តមួយគ្រឿងផ្ទុកដោយគ្រឿង ផ្ទុះផលិតដោយខ្លួនឯង និងឧបករណ៍បំផ្ទុះ ដោយអះអាងថា លោកAssad បានប្រគល់ឧបករណ៍ទាំងនេះ ទៅឱ្យមនុស្ស ២នាក់ នៅក្នុងប្រទេសបែលហ្ស៊ិក។

ក្រោយមក លោក Assad ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃបន្ទាប់ និងបានថ្លែងថា​ លោកមិនអាចអនុវត្តន៍អភ័យឯកសិទ្ធិការទូតរបស់លោកបាននោះឡើយ។ ម្តងហើយម្តងទៀត រដ្ឋាភិបាល ទីក្រុងតេហេរង់អ៊ីរ៉ង់បានទិតៀនខ្លាំងៗពីការចាប់ខ្លួនលោក Assad ដោយខុសច្បាប់ និងល័ក្ខខ័ណ្ឌនៃការឃុំខ្លួនធ្ងន់ធ្ងរលើរូបលោក ព្រមទាំងទទូចឱ្យមានការដោះលែងជាបន្ទាន់៕

http://ព័ត៌មានសភាអន្តរជាតិ ២២-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.presstv.ir/Detail/2022/07/21/685984/Iran-Belgium-parliament-prisoner-exchange-swap-Assadollah-Assadi-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`