និម្មិតសញ្ញា សភាអារ៉ាប់
កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ សភាអារ៉ាប់បានប្រកាសពីការវាយប្រហារដ៏ឃោរ ឃៅរបស់សាធារណរដ្ឋតួកគី លើតំបន់ Dohuk ដោយបានសង្កត់ធ្ងន់ថា នោះគឺជាការរំលោភបំពានដ៏ គគ្លើននៃអនុសញ្ញា និងបទដ្ឋានអន្តរជាតិ។
សភាអារ៉ាប់បានចេញសេចក្តីថ្លែងការណ៍មួយថា “ខ្លួនថ្កោលទោសការវាយប្រហារដ៏ឃោរឃៅរបស់ របស់តួកគីមកលើតំបន់ Dohuk ដែលជាតំបន់ជនជាតិឃឺត នៃប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យស្លាប់បាត់បង់ ជីវិតពលរដ្ឋស៊ីវិលមួយចំនួន និងអ្នករងរបួសជាច្រើនសិបនាក់ដទៃទៀត”។ ការវាយប្រហារនេះ “តំណាង នូវការរំលោភបំពានដ៏គគ្លើនទៅនឹងអនុសញ្ញា និងបទដ្ឋានអន្តរជាតិទាំងអស់ និងជាការរំលោភបំពានដ៏ ងងើលទៅនឹងអធិបតេយ្យភាពអឺរ៉ាក់ ព្រមទាំងគោលការណ៍ និងបញ្ញត្តិនៃភាពជាអ្នកជិតខាងល្អ”។ សភា អារ៉ាប់សូមសម្តែងនូវ “សមានទុក្ខដ៏ស្មោះស្ម័គ្រដល់ក្រុមគ្រួសារជនរងគ្រោះស្លូតត្រង់ និងជូនពរឱ្យជនរង គ្រោះទាំងអស់ឆាប់ជាសះស្បើយ”…៕
https://ina.iq/eng/20844-the-arab-parliament-condemns-the-turkish-attack-on-dohuk-governorate.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម