លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងលោកស្រី Sounthone Xayachack អនុប្រធានរដ្ឋសភាឡាវ
រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានឆន្ទៈក្នុងការជួយបណ្តុះបណ្តាលមន្រ្តីសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅក្នុងស្ថាប័នដែលប្រជាជនបោះឆ្នោតឱ្យ ក៏ដូចជា អ្នកជំនាញក្នុងការិយាល័យរដ្ឋសភាឡាវ។ លោក Vuong Dinh Hue បានថ្លែងបែបនេះ ក្នុងពេលដែលលោកទទួលចួប លោកស្រី Sounthone Xayachack អនុប្រធានរដ្ឋសភាឡាវ នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
ស្វាគមន៍ដំណើរទស្សនកិច្ចជាលើកទី១ របស់អនុប្រធានរដ្ឋសភាឡាវ មកកាន់វៀតណាម ក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី៦០ ថ្ងៃបង្កើតចំណងការទូតវៀតណាម-ឡាវ និងខួបអនុស្សាវរីយ៍លើកទី៤៥ ថ្ងៃ ចុះហត្ថលេខាកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការមិត្តភាពទ្វេភាគី។ លោក Hue បានកោតសរសើរ ដល់ការជួសជុលកែលម្អ និងការច្នៃប្រឌិតរបស់រដ្ឋសភាឡាវ ក្នុងការរៀបចំសម័យប្រជុំវិសាមញ្ញ ព្រមទាំង ការដាក់ចេញនូវកម្មវិធីសកម្មភាពជាតិ ក្នុងការដោះស្រាយស្ថានភាពលំបាក និងស្ថិរភាពនៃម៉ាក្រូសេដ្ឋ កិច្ចជាតិ…៕
https://en.vietnamplus.vn/vietnamese-na-willing-to-support-laos-in-personnel-training-top-legislator/234125.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម