លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន (Photo: Wikimedia commons)
គណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP) បានទទួលជ័យជំនះក្នុងការបោះឆ្នោត សភាជាន់ខ្ពស់ក្នុងប្រទេសជប៉ុន (House of Councillors) កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ គណបក្ស ប្រជាធិបតេយ្យជប៉ុន រួមជាមួយសម្ព័ន្ធភាពគណបក្សនយោបាយរបស់ខ្លួន និងគណបក្សនយោបាយស្តាំ និយមនានា ដែលមានគំនិតដូចគ្នា ឥឡូវនេះមានសំឡេងភាគច្រើន ២/៣ នៅក្នុងសភានីមួយៗ ដែលជា តម្រូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីគាំទ្រសង្គ្រាម និងប្រឆាំងលទ្ធិប្រជាធិបតេយ្យ។ ក្នុងចំណោម អាសនៈ ២៤៨ នៅក្នុងសភាជាន់ខ្ពស់ជប៉ុន បានកើនឡើង ១២៥ អាសនៈ សម្រាប់ការបោះឆ្នោតសភា ជាន់ខ្ពស់នេះ។ សមាជិកសភាទាំងនេះ បម្រើការងារអាណត្តិ ៦ ឆ្នាំ និងបោះឆ្នោតពាក់កណ្តាលអាណត្តិ រៀងរាល់ ៣ ឆ្នាំម្តង។ គណបក្សប្រជាធិបតេយ្យសេរីជប៉ុនទទួលបាន ៦៣ អាសនៈ ខណៈដែលដៃគូ សម្ព័ន្ធភាពគណបក្សនយោបាយរបស់ខ្លួន គឺគណបក្ស Komeito ទទួលបានតែ ១៣ អាសនៈប៉ុណ្ណោះ៕
https://www.wsws.org/en/articles/2022/07/21/aapg-j21.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម