logo logo
banner1
អនុប្រធានសភាអឺរ៉ុប ទទូចឱ្យស្តាឡើងវិញនូវកិច្ចសន្ទនារវាងចិន-តៃវ៉ាន់
 

លោកស្រី Tsai Ing-wen ​ប្រធានាធិបតីកោះតៃវ៉ាន់ ទទួលចួបលោកស្រី Nicola Beer អនុប្រធានសភាអឺរ៉ុប

 កាលពីថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ លោកស្រី Nicola Beer អនុប្រធានសភាអឺរ៉ុបបានចូល  ចួបលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ និងបានអំពាវនាវឱ្យចិន បើកចំហ “កិច្ចសន្ទនា គោរពគ្នាទៅវិញទៅមក” ជាមួយនឹងកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលអះអាងថាជាទឹកដីរបស់ខ្លួន។ លោកស្រី Beer​ បានសង្កត់ធ្ងន់ពីសារៈសំខាន់របស់តៃវ៉ាន់ “កម្រិតសកល” និងបានអំពាវនាវ សុំការអនុញ្ញាតឱ្យកោះមួយនេះបានចូលរួមក្នុងសន្និបាតសុខភាពពិភពលោក ហើយសម្រាប់សហភាពអឺរ៉ុប បានត្រូវធ្វើឱ្យប្រសើរឡើងនូវតំណាងរបស់ខ្លួន នៅក្នុងទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់។

លោកស្រី Beer បានបញ្ជាក់អះអាងជាថ្មី ពីការគាំទ្រសិទ្ធិរបស់តៃវ៉ាន់ក្នុងការកំណត់អនាគតរបស់ ខ្លួន នៅចំពេលនៃការគំរាមយកកោះមួយនេះធ្វើជាឧបសម្ព័ន្ធរបស់ខ្លួន ដោយប្រើកម្លាំងទ័ព លោកស្រីថា រដ្ឋាភិបាលទីក្រុងប៉េកាំងគួរតែ “ចៀសវាងកាយវិការគំរាមកំហែង” និងមិនគួរបំផ្លាញវិបុលភាពនៃកោះមួយនេះឡើយ។ “មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចចិត្តពីអនាគតរបស់តៃវ៉ាន់”​ ហើយចិនគួរ តែ “ចូលរួមដោយសកម្ម និងបែបស្ថាបនា ក្នុងការរក្សា និងធានាបាននូវស្ថានភាពដូចបច្ចុប្បន្ន ដោយផ្អែកលើកិច្ចសន្ទនាគោរពគ្នាទៅវិញទៅមក”។

សម្រាប់ភាគីតៃវ៉ាន់ លោកស្រី Tsai បានកោតសរសើរដល់ភាពរីកចម្រើននៃចំណងទាក់ទងសេដ្ឋកិច្ច រវាងតៃវ៉ាន់ និងសហភាពអឺរ៉ុប និងការអនុម័តសេចក្តីសម្រេចចំនួន ២០ នៅក្នុងសភាអឺរ៉ុប ចាប់តាំងពីដើមឆ្នាំ២០២១មក ដើម្បីគាំទ្រកោះតៃវ៉ាន់។ ក្នុងនាមប្រជាជនតៃវ៉ាន់ លោកស្រីសូមឆ្លៀតយកឱកាសនេះសម្តែងការដឹងគុណអស់ពីដួងចិត្ត ដល់លោកស្រីអនុប្រធានសភាអឺរ៉ុប Nicola Beer។ ដំណើរទស្សនកិច្ចរបស់លោកស្រី Beer គឺទស្សនកិច្ចថ្មីៗបំផុត នៃសកម្មភាពកើនឡើងជាបន្តបន្ទាប់ដែលធ្វើឡើងដោយអឺរ៉ុប និងអ្នកនយោបាយសហរដ្ឋអាម៉េរិក ដើម្បីប្រឆាំងទៅនឹងការអះអាងដ៏គគ្លើនរបស់ចិនអំពីអំណាចជាសកល របស់ខ្លួន រួមទាំង ការជំរុញឥតឈប់ឈរដើម្បីឱ្យកោះតៃវ៉ាន់ឯកោតាមផ្លូវការទូត។

គួរបញ្ជាក់ផងដែរថា លោកស្រី Nicola Beer គឺជាអនុប្រធាន ១រូប ក្នុងចំណោមអនុប្រធានសភាអឺរ៉ុបចំនួន ១៤រូប ដែលសមាជិកសភាអឺរ៉ុប   ត្រូវបានជាប់ឆ្នោតពីបណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ប្រទេស និងមានអំណាចប្រតិបត្តិនីតិប្បញ្ញត្តិ ត្រួតពិនិត្យ និងថវិកា លើអំណាចនីតិប្រតិបត្តិរបស់ប្លុកអឺរ៉ុប(គណៈកម្មការអឺរ៉ុប)។ សមាជិកសភាអឺរ៉ុប ត្រូវបានគេដឹងថា មានជំហរឯករាជ្យលើទំនាក់ទំនងការបរទេស សិទ្ធិមនុស្ស និងបរិស្ថាន៕

http://ព័ត៌មានសភាអន្តរជាតិ ២១-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.thestandard.com.hk/breaking-news/section/3/192515/European-Parliament-VP-urges-renewed-China-Taiwan-dialogue%C2%A0



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`