លោក Ranil Wickremesinghe ត្រូវបានសភាបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីថ្មី
កាលពីថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កា បានជ្រើសតាំងនាយករដ្ឋមន្រ្តី ៦លើក លោក Ranil Wickremesinghe ឱ្យធ្វើជាប្រធានាធិបតីថ្មី ដើម្បីជំនួសតំណែង ប្រធានាធិបតីដែលត្រូវបណ្តេញចេញពីអំណាច និងបានរត់ភៀសខ្លួនទៅក្រៅប្រទេស នៅចំពេលដែលប្រទេសជាតិកំពុងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ “ខ្ញុំសូមថ្លែងអំណរគុណដល់សភា ចំពោះការផ្តល់កិត្តិយសមួយនេះ”។ បុរសវ័យ៧៣ឆ្នាំ បានថ្លែងបែបនេះ បន្ទាប់ពីជ័យជម្នះរបស់លោកត្រូវបានអគ្គលេខាធិការដ្ឋានសភាស្រីលង្កាប្រកាសចេញ។
លោក Ranil ទទួលបាន១៣៤សំឡេង នៃសមាជិកសភា ២២៥រូប ខណៈដែលគូប្រជែងដ៏សំខាន់របស់លោក ដែលជាអ្នកនយោបាយមកពីគណបក្សកាន់អំណាច គឺលោក Dullas Alahapperuma ទទួលបាន៨២សំឡេង។ បេក្ខជនម៉ាក់ស៊ីសនិយម លោក Anura Dissanayake ទទួលបាន ៣សំឡេង។ លោក Ranil បានក្លាយជាប្រធានាធិបតីស្តីទី បន្ទាប់ពីលោកប្រធានាធិបតី Gotabaya Rajapaksa បានរត់ភៀសខ្លួនចេញពីប្រទេស កាលពីសប្តាហ៍មុន និងដាក់លិខិតលាលែងតាមសំបុត្រអេឡិចត្រូនិក(email)។ លោក នឹងបំពេញការងារសម្រាប់អាណត្តិដែលនៅសេសសល់របស់លោក Rajapaksa ដែលនឹងចប់នៅក្នុងឆ្នាំ២០២៤។ ក្នុងនាមជាប្រធានាធិបតី លោក Ranil ចាប់ពីពេលនេះតទៅ នឹងមានឆន្ទានុសិទ្ធិក្នុងការតែង តាំងនាយករដ្ឋមន្រ្តីថ្មី១រូប។
គួរបញ្ជាក់ផងដែរថា តាមធម្មតានៅក្នុងប្រទេសស្រីលង្កា ប្រធានាធិបតីត្រូវបោះឆ្នោតដោយសាធារ ណជន។ ការទទួលខុសត្រូវធ្លាក់មកលើសភា តែនៅពេលណាដែលការិយាល័យរបស់ប្រធានាធិបតី ត្រូវនៅទំនេរ នៅមុនពេលបញ្ចប់អាណត្តិផ្លូវការ។ ហើយរឿងបែបនេះ ធ្លាប់កើតមានតែម្តងគត់ នៅក្នុងប្រទេស ស្រីលង្កា ដែលនៅពេលនោះ លោកនាយករដ្ឋមន្រ្តី Dingiri Banda Wijetunga ត្រូវបានសភាជ្រើសតាំងជាប្រធានាធិបតី ដោយគ្មានគូប្រជែងនៅក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីអតីតប្រធានាធិបតី Ranasinghe Prema dasa ដែលជាឪពុករបស់មេដឹកនាំគណបក្សប្រឆាំងបច្ចុប្បន្ន ត្រូវបានគេធ្វើឃាត។ លោក Ranil គឺជាអ្នកនយោបាយ ១រូប ដែលពោរពេញដោយបទពិសោធក្នុងវិស័យការទូត និងកិច្ចការអន្តរជាតិ។ លោកបានចូលកាន់តំណែងក្នុងនាមជានាយករដ្ឋមន្រ្តី នៅក្នុងខែឧសភា ក្រោយពីលោក Mahinda Rajapaksa ដែលជាបងប្រុសរបស់អតីតប្រធានាធិបតី បានលាលែងពីតំណែង បន្ទាប់ពីមានជម្លោះរវាងក្រុមអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាល រហូតឈានដល់រលកនៃអំពើហិង្សាដល់ស្លាប់បាត់បង់ជីវិត៕
http://ព័ត៌មានសភាអន្តរជាតិ ២១-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.abc.net.au/news/2022-07-20/sri-lanka-parliament-elects-ranil-wickremesinghe-president/101254756
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម