logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម៖ វៀតណាមចាត់ទុកធនាគារពិភពលោក ថាជា ដៃគូដ៏សំខាន់ និងអាចជឿទុកចិត្តបាន
 

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទទួលចួបនាយកគ្រប់គ្រងប្រតិបត្តិធនាគារពិភពលោក

ធនាគារពិភពលោក តែងតែជាដៃគូដ៏សំខាន់ និងគួរឱ្យជឿទុកចិត្តបានសម្រាប់វៀតណាម។ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមបានអះអាងបែបនេះ ក្នុងពេលទទួលចួប លោក Axel van Trotsenburg នាយកគ្រប់គ្រងប្រតិបត្តិធនាគារពិភពលោក នៅក្នុងទីក្រុងហាណូយ។ ដោយយល់ថា កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងភាគីទាំងពីរទទួលសមិទ្ធផលជាច្រើន លោក van Trot senburg បានថ្លែងថា ធនាគារពិភពលោកចង់ផ្តល់ជំនួយដល់វៀតណាម ក្នុងការកសាងរបាយការណ៍ ឆ្នាំ២០៤៥។  ជាមួយនឹងការប្រែប្រួលដែលកើតមានឡើងនៅទូទាំងពិភពលោកនិងប៉ះពាល់ដល់វៀតណាម  ពេលនេះជាពេលវេលាដ៏សមស្របក្នុងការស្រាវជ្រាវ និងរិះរកមធ្យោបាយជួយដល់វៀតណាមឱ្យសម្រេច បានគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៤៥ ក៏ដូចជា សម្រាប់ធនាគាពិភពលោកជួយដល់ប្រទេស មួយនេះឱ្យទទួលបានលទ្ធផលដ៏ល្អបំផុត។

ស្វាគមន៍ជំនួយបែបនេះ  លោកប្រធានរដ្ឋសភាវៀតណាមបានស្នើឱ្យនីតិវិធីនៃការស្រាវជ្រាវត្រូវបាន ធ្វើឡើងជាដំណាក់កាល ដើម្បីគាទ្រ និងផ្តល់ការណែនាំលើបញ្ហាជាក់លាក់ចំពោះការយល់ដឹងសម្រាប់ វៀតណាមនៃគោលដៅអភិវឌ្ឍន៍របស់ខ្លួនត្រឹមឆ្នាំ២០៣០ និងឆ្នាំ២០៤៥…៕

https://en.vietnamplus.vn/vietnam-considers-wb-very-important-reliable-partner-top-legislator/234044.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`