បាតុករប្រឆាំងនឹងលោក Ranil Wickremesinghe ដែលត្រូវបានសភាជ្រើសតាំងជាប្រធានាធិបតីថ្មី
រលកនៃកំហឹងក្រេវក្រោធ បានរាលដាលក្នុងសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា កាល ពីថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Ranil Wickremesinghe ដែល សន្យាថានឹងចុះចេញពីតំណែងនោះ បែរជាទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅក្នុងសភា ក្លាយជា ប្រធានាធិបតីបន្ទាប់ រហូតដល់ឆ្នាំ២០២៤។
សមាជិកសភាស្រីលង្កា បានបោះឆ្នោតជ្រើសតាំងអ្នកបន្តវេនពីលោក Gotabaya Rajapaksa ដែល ជាប្រធានាធិបតីត្រូវបណ្តេញចេញពីតំណែង និងបានរត់ភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២២ ដើម្បីគេចចេញពីការបះបោរប្រឆាំងដ៏ខ្លាំងក្លាពាក់ព័ន្ធនឹងតួនាទីរបស់គ្រួសារលោក—ដែលជាសន្ដតិវង្សនយោបាយដ៏មានឥទ្ធិពលបំផុតក្នុងប្រទេសស្រីលង្កា ដែលដើរតួនាទីក្នុងការធ្វើឱ្យសេដ្ឋ កិច្ចជាតិស្រីលង្កាធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មាន…៕
https://www.arabnews.com/node/2126066/world
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម