លោកបណ្ឌិត Abdullah bin Mohammed bin Ibrahim Al Al-Sheikh ប្រធានក្រុមប្រឹក្សាស៊ូរ៉ា (សភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត) បានទទួលចួបលោក Hidayat Nur Wahid អនុប្រធានសភា ពិគ្រោះយោបល់ប្រជាជន(សភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌូនេស៊ី) និងគណៈប្រតិភូអមដំណើរដែល កំពុងតែបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ក្នុងអំឡុងពេលនៃជំនួបខាងលើ ភាគី ទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចការដែលជាផលប្រយោជន៍រួម ធ្វើយ៉ាងណាដើម្បីទទួលបានផលប្រយោជន៍ រួម និងពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ។