លោក You Si-kun ប្រធានសភាកោះស្វ័យភាពតៃវ៉ាន់ គ្រោងធ្វើទស្សនកិច្ចនៅសាធារណរដ្ឋលីទុយអានីនៅសប្តាហ៍នេះ
គណៈប្រតិភូសភាកោះស្វ័យភាពតៃវ៉ាន់វ៉ាន់ ដែលដឹកនាំដោយលោក You Si-kun ប្រធានសភាតៃវ៉ាន់ គ្រោងធ្វើទស្សនកិច្ចនៅសាធារណរដ្ឋលីទុយអានីក្នុងសប្តាហ៍នេះ។ លោក Frederick Chang-Yu Ke មន្ត្រីការិយាល័យតំណាងកោះតៃវ៉ាន់ប្រចាំសាធារណរដ្ឋលីទុយអានីបានថ្លែងប្រាប់សារព័ត៌មាន BNS ថា គណៈប្រតិភូសភាតៃវ៉ាន់នេះ (Legislative Yuan of Taiwan) នឹងធ្វើទស្សនកិច្ចនៅប្រទេសលីទុយអានី រយៈពេល ៣ ថ្ងៃ ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងសប្តាហ៍នេះ។ ថ្នាក់ដឹកនាំសភាលីទុយអានី បានបើកភ្លើងខៀវសម្រាប់ការទទួល បដិសណ្ឋារកិច្ចគណៈប្រតិភូសភាតៃវ៉ាន់នេះ។
លោកស្រី Ilona Petrove អ្នកនាំពាក្យលោកស្រី Viktorija Cmilyte-Nielsen ប្រធានសភា លីទុយអានី បានថ្លែងប្រាប់សារព័ត៌មាន BNS ថា ថ្នាក់ដឹកនាំសភាតៃវ៉ាន់ និងសភាលីទុយអានី គ្រោងជួបពិភាក្សាការងារនៅអាហារពេលល្ងាចមួយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ នេះ។ គណៈប្រតិភូសភាតៃវ៉ាន់ ក៏គ្រោងជួបពិភាក្សាការងារផងដែរ ជាមួយអនុប្រធានសភាលីទុយអានីទាំង ២ រូប គឺលោកស្រី Radvile Morkunaite-Mikuleniene និងលោក Paulius Saudargas និងសមាជិកគណៈកម្មាធិការការបរទេស និងកិច្ចការអឺរ៉ុបជាច្រើនរូបទៀត។
លោក Gitanas Nauseda ប្រធានាធិបតី និងលោកស្រី Ingrida Simonyte នាយករដ្ឋមន្ត្រី លីទុយអានី មិនបានគ្រោងជួបពិភាក្សាការងារជាមួយប្រធានសភាតៃវ៉ាន់ឡើយ នេះបើតាមអ្នកនាំពាក្យសភាលីទុយអានីបានថ្លែងប្រាប់សារព័ត៌មាន BNS។ អ្នកជំនាញនានា បាននិយាយថា កម្មវិធីទស្សនកិច្ច និងវោហាសាស្ត្ររបស់រដ្ឋាភិបាលកោះតៃវ៉ាន់នេះ បានបង្ហាញថា រដ្ឋាភិបាលទីក្រុងវីលនីញូស និងរដ្ឋាភិបាលទីក្រុងតៃប៉ិកំពុងតែបញ្ចៀសការទំនាក់ទំនងជាផ្លូវការ ដើម្បីកុំឱ្យសាធារណរដ្ឋប្រជាមានិតចិនខឹងសម្បា៕
http://ព័ត៌មានសភាអន្តរជាតិ ២១-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.delfi.lt/en/politics/taiwans-parliamentary-speaker-to-visit-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម