វត្ថុពាក់កណ្តាលចម្លង ឬឈីបកុំព្យូទ័រត្រូវបានគេមើលឃើញនៅលើបន្ទះសៀរគ្វីកុំព្យូទ័រមួយ
សមាជិកសភាសហរដ្ឋអាមេរិកបានពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់នេះអស់រយៈពេលជាច្រើនខែ
សេចក្តីស្នើច្បាប់របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយ ត្រូវបានគេរំពឹងថា នឹងបញ្ចូលថវិកាជាតិចំនួន ៥២ ពាន់លានដុល្លារសហរដ្ឋអាមេរិកទៅក្នុងថវិកាឧបត្ថម្ភធនសម្រាប់ឧស្សាហកម្ម និងពន្ធលើ
ឥណទានសម្រាប់ក្រុមហ៊ុននានា ដែលផលិតបន្ទះឈីបកុំព្យូទ័រ (Semiconductor) ក្នុងសហរដ្ឋអាមេរិក។ លោក Schumer បានថ្លែងកាលពីថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ ខណៈពេលដែលព្រឹទ្ធសភាបានបើកសម័យប្រជុំរបស់ខ្លួនប្រចាំសប្តាហ៍ថា «យើងត្រូវធ្វើវិសោធនកម្មលើសេចក្តីស្នើច្បាប់នេះជាបន្ទាន់»។
កាលថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក Chuck Schumer ប្រធានក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកសំឡេងភាគច្រើន មកពីគណបក្សប្រជាធិបតេយ្យបានថ្លែងថា ព្រឹទ្ធសភានឹង បោះឆ្នោតលើសេចក្តីស្នើច្បាប់ស្តីពី ការជំរុញឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លង (Semiconductor) និង ឧត្តមភាពលើគូប្រជែងរបស់ចិនសំខាន់ៗ។ សេចក្តីព្រាងវិសោធនកម្មច្បាប់ថ្មី ដែលត្រូវបានសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកកំពុងតែពិនិត្យពិភាក្សាអស់រយៈពេល ១ ឆ្នាំ កន្លងមកនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចូលថវិកាជាតិ ៥២ ពាន់លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ទៅក្នុងថវិកាឧបត្ថម្ភធនសម្រាប់ឧស្សាហកម្ម និងពន្ធលើឥណទានសម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រក្នុងសហរដ្ឋអាមេរិក។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកសង្ឃឹមថា សេចក្តីស្នើច្បាប់នេះ នឹងត្រូវបានអនុម័ត ហើយបញ្ជូនទៅសេតវិមានដើម្បីដាក់ឱ្យលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកពិនិត្យ និងចុះហត្ថលេខាក្លាយជាច្បាប់ នៅមុនពេលសមាជិកព្រឹទ្ធសភាចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនដើម្បីឈប់សម្រាកវិស្សមកាលប្រចាំឆ្នាំនៅខែសីហា ឆ្នាំ២០២២ ខាងមុខនេះ៕
http://ព័ត៌មានសភាអន្តរជាតិ ២០-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.asiafinancial.com/us-senate-to-vote-on-trimmed-china-chips-bill-on-tuesday
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម