logo logo
banner1
សភាអ៊ុយក្រែន បោះឆ្នោតបណ្តេញប្រធានទីភ្នាក់ងារសន្តិសុខ និងអគ្គរដ្ឋអាជ្ញា ចេញពីតំណែង
 

លោក Ivan Bakanov ប្រធានទីភ្នាក់ងាសន្តិសុខអ៊ុយក្រែន ត្រូវបានសភាបោះឆ្នោតបណ្តេញចេញពីតំណែង

រដ្ឋធានីកៀវ៖ កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២សភានៃប្រទេសអ៊ុយក្រែន បោះឆ្នោតបាន បណ្តេញលោក Ivan Bakanov ប្រធានទីភា្នក់ងារសន្តិសុខ(SBU) និងលោកស្រី Iryna Venediktova អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនចេញពីតំណែង។ ការបណ្តេញនេះបានធ្វើ ឡើងតែ ២ថ្ងៃប៉ុណ្ណោះ ក្រោយពីលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានផ្អាកការងារអ្នកទាំងពីរ ដោយសារតែបរាជ័យក្នុង ការកំចាត់ចារកម្មរបស់សហព័ន្ធរុស្ស៊ី។ លោក Bakanov ត្រូវបណ្តេញចេញពីតំណែងប្រធានទីភ្នាក់ងារ សន្តិសុខអ៊ុយក្រែន(SBU) ដោយសំឡេងភាគច្រើន។ នេះបើតាមសមាជិកសភាអ៊ុយក្រែន ជាច្រើនរូប បានថ្លែងនៅក្នុងសារបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាម។

ប្រធានក្រុមនយោបាយនៃគណបក្សរបស់លោកប្រធានាធិបតី Zelenskiy បានថ្លែងថា លោកស្រី Venediktova ក៏ត្រូវបានបោះឆ្នោតបណ្តេញចេញពីតំណែងជាអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនផងដែរ។ នៅក្នុង សេចក្តីថ្លែងការណ៍មួយដែលផ្សព្វផ្សាយនៅលើតេឡេក្រាម តែប៉ុន្មាននាទី មុនពេលត្រូវសភាបោះឆ្នោត បណ្តេញចេញពីតំណែង លោក Bakanov បានថ្លែងថា “លោកបានគន់គូរខុស”ក្នុងពេលលោកកាន់តំណែង ប៉ុន្តែលោកមានមោទកភាពចំពោះកំណត់ត្រាការងាររបស់លោក…៕

https://www.swissinfo.ch/eng/ukraine-s-parliament-votes-to-remove-security-chief-and-prosecutor-general/47764254



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`