logo logo
banner1
ណៈប្រតិភូគណៈកម្មាធិការធុរកិច្ចអន្តរជាតិ នៃសភាអឺរ៉ុប អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសបង់ក្លាដែស
 

រូបភាពតំណាងចំណងទាក់ទងរវាងសហភាពអឺរ៉ុប និងសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស

កាលពីថ្ងៃចន្ទ ទី១៨ ខែកក្កដា​ ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មាធិការធុរកិច្ចអន្តរជាតិនៃសភាអឺរ៉ុបមួយក្រុម បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ របស់ខ្លួនទៅកាន់សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ដោយមានលោកស្រី Heidi Hautala កំពុងដឹកនាំគណៈប្រតិភូ។ បង់ក្លាដែស និងសហភាពអឺរ៉ុបនឹងពិភាក្សាគ្នាជាសំខាន់ ពាក់ព័ន្ធនឹងកិច្ចការធុរកិច្ច ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច។

“ភាគីទាំងពីរមានចំណាប់អារម្មណ៍ ចំពោះចំណងទាក់ទងធុរកិច្ចរវាងសហភាពអឺរ៉ុប និងបង់ក្លាដែស ដែលកំពុងតែមានការរីកចម្រើនឡើងយ៉ាងខ្លាំងក្លា”។ លោក Charles Whiteley ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសបង់ក្លាដែសបានថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីមានជំនួបនាពេលថ្មីៗនេះជាមួយលោក Shahriar Alam អនុរដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដែស។ លោក Charles បានថ្លែងបន្តថា គណៈប្រតិភូសមាជិកសភាអឺរ៉ុបនឹងមានជំនួបជាមួយរដ្ឋមន្រ្តី និងស្ថាប័នមួយចំនួនរបស់បង់ក្លាដែស។ បង់ក្លាដែស និងសភាអឺរ៉ុបនឹងពិនិត្យមើលលើបញ្ញត្តិប្រព័ន្ធអនុគ្រោះទូទៅ(GSP)​ ដែលជាបញ្ញត្តិសកលរបស់ភាគីទាំងពីរ​                 ខណៈដែលភាគីទាំងពីរមានការប្តេជ្ញាចិត្តខ្ពស់ និងមានចំណាប់អារម្មណ៍ចំពោះរបាំងពាណិជ្ជកម្ម។

លោក Alam បានថ្លែងថា គណៈប្រតិភូសភាអឺរ៉ុបនឹងទស្សនកិច្ចរោងចក្រឯកជន និងការអភិវឌ្ឍនានាក្នុងប្រទេសបង់ក្លាដែស។ បង់ក្លាដែសបានចូលពាក់ព័ន្ធរួចហើយក្នុងបញ្ហា GSP plus ដែលនីតិវិធីមានភាព  ស្មុគ្រស្មាញបន្តិច ប៉ុន្តែសហភាពអឺរ៉ុបបានថ្លែងថា វាជាការជំរុញទឹកចិត្តដ៏ខ្លាំងក្លា ដែលឃើញមានការយល់ដឹងនៅក្នុងប្រទេសបង់ក្លាដែស។ សហភាពអឺរ៉ុបមានក្តីរីករាយយ៉ាងខ្លាំងដែលកម្មវិធីអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)របស់សហភាពអឺរ៉ុប បានជួយដល់បង់ក្លាដែស និងអរគុណចំពោះសម្លៀកបំពាក់មានគុណភាពខ្ពស់ ដែលសហភាពទទួលបានពីបង់ក្លាដែស។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធអនុគ្រោះទូទៅបូក (GSP+) របស់សហភាពអឺរ៉ុប បានផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍នូវការលើកទឹកចិត្តពិសេស ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ។ ប្រទេសដែលទទួលបានប្រព័ន្ធ GSP+ ត្រូវអនុវត្តន៍នូវអនុសញ្ញាអន្តរជាតិចំនួន ២៧ ស្តីពីសិទ្ធិមនុស្ស សិទ្ធិការងារ បរិស្ថាន និងអភិបាលកិច្ចល្អ។ លោក Alam បានថ្លែងថានឹងមានកិច្ចពិភាក្សាយ៉ាងទូលំទូលាយជាមួយ គណៈប្រតិភូសភាសហភាពអឺរ៉ុប។ បង់ក្លាដែសទទួលបានការចាប់អារម្មណ៍ ពីពិភពលោកចំពោះការរក្សាបាននូវសន្ទុះកំណើន បើទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចជាសកលដែលបណ្តាលមកពីជំងឺរាតត្បាតជាសកល កូវីដ-១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនក៏ដោយ៕

.http://ព័ត៌មានសភាអន្តរជាតិ ១៩-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.newagebd.net/article/176114/european-parliaments-delegation-on-international-trade-in-dhaka



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`