លោក weon Seong-dong ប្រធានក្រុមសមាជិករដ្ឋសភាគណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន(ឆ្វេង)
គណបក្សនយោបាយជាដៃគូរបស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានសន្យាថា នឹងបញ្ចប់កិច្ច ចរចាតែងតាំងប្រធានគណៈកម្មាធិការជំនាញនានា នៃរដ្ឋសភាកូរ៉េខាងត្បូង ត្រឹមថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ ខណៈដែលគណបក្សនយោបាយទាំងនេះ ចង់មានអង្គនីតិប្បញ្ញត្តិពេញលេញមួយដើម្បីវិលទៅរកដំណើរការការងាររបស់ខ្លួនជាប្រក្រតីឡើងវិញ បន្ទាប់ពីបានជាប់គាំងអស់រយៈពេលជាង ១ ខែ។
កាលពីព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ ប្រធានក្រុមសមាជិករដ្ឋសភាគណបក្សកាន់ អំណាច គឺគណបក្សអំណាចប្រជាជន និងប្រធានក្រុមសមាជិករដ្ឋសភាមគណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យកូរ៉េ បានឯកភាពគ្នាលើកពេលការចរចារយៈពេល ៤ ថ្ងៃ បន្តទៀត បន្ទាប់ពីបរាជ័យ ២ លើក មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ ខណៈដែលខ្លួនបានសន្យាថា នឹងឈានដល់កិច្ចព្រមព្រៀងមួយនៅពេលខាងមុខ។
គណបក្សនយោបាយទាំងនេះ កំពុងតែស្វែងរកការបញ្ចប់សមាសភាពថ្នាក់ដឹកនាំអង្គនីតិប្បញ្ញត្តិថ្មី ក្នុងគ្រានេះ ដើម្បីបើកឱ្យមានការសួរដេញដោលរយៈពេល ៣ ថ្ងៃ ទៅលើរដ្ឋបាលរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol អំពីការងាររដ្ឋមួយចំនួននៅសប្តាហ៍ខាងមុខ។ ការសួរដេញដោលនេះ នឹងផ្តោតជាសំខាន់លើវិស័យមួយចំនួន ដែលរួមមាន វិស័យការទូត សេដ្ឋកិច្ច ការអប់រំ និងវប្បធម៌។
គណបក្សនយោបាយ ២ ក៏បានឯកភាពផងដែរឱ្យមានការបើកសម័យប្រជុំដើម្បីបើកទ្វាររដ្ឋសភានីតិកាល ទី២១ ជាផ្លូវការឡើងវិញ ជាមួយគណបក្សប្រជាធិបតេយ្យ ដែលមានសំឡេងភាគច្រើនក្នុង អង្គនីតិប្បញ្ញត្តិ ដែលនឹងថ្លែងសុន្ទរកថាបើកសម័យប្រជុំរបស់ខ្លួននៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលត្រូវបានដឹកនាំដោយគណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ។
គណបក្សនយោបាយទាំងអស់ ក៏បានឯកភាពគ្នាលើការបើកសម័យប្រជុំពេញអង្គនៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីពិនិត្យ និងអនុម័តលើវិធានការបង្កើតគណៈកម្មាធិការពិសេសនៃរដ្ឋសភាមួយទទួលបន្ទុកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការបោះឆ្នោតសម្រេច។ គណៈកម្មាធិការនេះ នឹងត្រូវដឹកនាំដោយសមាជិកសភាគណបក្សអំណាចប្រជាជន១ រូប និងមានសមាជិក ១៣ រូប៕
http://ព័ត៌មានសភាអន្តរជាតិ ១៩-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.koreaherald.com/view.php?ud=20220718000566
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម