លោកស្រី Maryna Lazebna អតីតរដ្ឋមន្ត្រីក្រសួងគោលនយោបាយសង្គមនៃប្រទេសអ៊ុយក្រែន
សភានៃប្រទេសអ៊ុយក្រែន(Verkhovna Rada)បានបញ្ចប់តំណែងលោកស្រី Maryna Lazebna ពីរដ្ឋមន្ត្រីក្រសួងគោលនយោបាយសង្គម។ លោក Yaroslav Zhelezniak តំណាងរាស្រ្តមកពីសភាតំបន់ Holos បានមានប្រសាសន៍នៅក្នុងបណ្តាញសង្គមតេឡេក្រាមថា មានសមាជិកសភាចំនួន ២៧៧រូប បានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេច នេះ។ លោកក៏បានបន្ថែមទៀតថា ការបោះឆ្នោតលើការតែងតាំងលោកស្រី Oksana Zholnovych ជារដ្ឋ មន្ត្រីក្រសួងគោលនយោបាយសង្គមរបស់ប្រទេសអ៊ុយក្រែន “នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិន មែនថ្ងៃនេះទេ”។ លោក Zhelezniak បានរំលឹកថា មានតែរដ្ឋមន្ត្រីចំនួន ២៧.២% ឬរដ្ឋមន្រ្តីចំនួន ៦រូប ក្នុងចំណោមរដ្ឋមន្ត្រីចំនួន ២២រូប ដែលជាសមាសភាពដំបូងនៃរដ្ឋាភិបាលកាលពីឆ្នាំ២០២០ បន្តធ្វើការក្នុងគណៈរដ្ឋមន្ត្រីបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រី Denys Shmyhal ក៏បានថ្លែងអំណរគុណដល់លោកស្រី Lazebna សម្រាប់ការងារដែលប្រកបដោយផលិតភាពរបស់លោកស្រី។ លោក Shmyhal បានសរសេរនៅលើបណ្តាញសង្គមតេឡេក្រាមថា “”រដ្ឋាភិបាលរួមជាមួយនឹងក្រសួងគោលនយោបាយសង្គមដែលដឹក នាំដោយលោកស្រី Lazebna បានចាប់ផ្តើមកម្មវិធីមួយចំនួនដើម្បីជួយដល់ប្រជាពលរដ្ឋ។ ទោះបីជាមាន បញ្ហាប្រឈមជាច្រើនក៏ដោយ ក៏យើងអាចបានបង្កើនប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍សង្គមជាបន្ត បន្ទាប់។ ប្រព័ន្ធព័ត៌មានភាវូនីយកម្មនៃវិស័យសង្គមបានដំណើរការនៅក្នុងតំបន់សាកល្បង។ ការងារសំខាន់ៗ និងគំរូជាច្រើនត្រូវបានធ្វើរួច។ យើងក៏សូមអរគុណដល់លោកស្រីសម្រាប់ការងារប្រកបដោយប្រសិទ្ធភាព ទាំងនេះ”។ លោក Shmyhal ក៏បានរំលឹកផងដែរថា លោកស្រី Lazebna បានធ្វើការនៅក្នុងរដ្ឋាភិបាល រយៈពេល២ឆ្នាំ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ និង ១៤៥ថ្ងៃ ក្នុងអំឡុងពេលនៃការធ្វើ សង្រ្គាមពេញទំហឹង ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ លោកស្រី Lazebna ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងគោលនយោបាយសង្គមនៃប្រទេសអ៊ុយក្រែននៅខែមីនា ឆ្នាំ២០២០៕
http://ព័ត៌មានសភាអន្តរជាតិ ១៩-០៧-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.ukrinform.net/amp/rubric-polytics/3531647-ukrainian-parliament-dismisses-lazebna-as-social-policy-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម