លោក Mahinda Yapa Abeywardena ប្រធានសភាស្រីលង្កា
កាលពីយប់ថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ សមាជិកសភាជាន់ទាប (House of Commons) នៃចក្រ ភពអង់គ្លេស បានគាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Boris Johnson ដែលកំពុងចាកចេញពីការបោះ ឆ្នោតសម្តែងការទុកចិត្តក្នុងសភា។ រដ្ឋាភិបាលរបស់លោក Johnson បានអំពាវនាវឱ្យមានការបោះឆ្នោតសម្តែងការ ទុកចិត្តលើខ្លួនឯង ដើម្បីមើលឃើញពីការផ្លាស់ប្តូរគូប្រជែងដោយគណបក្សការងារ ដែលជាបក្សប្រឆាំងដ៏ធំនៅក្នុង ចក្រភពអង់គ្លេស ដែលអាចនាំទៅរកការបោះឆ្នោតសកលមុនកាលកំណត់។ រដ្ឋាភិបាលបានឈ្នះការបោះឆ្នោត ដោយសំឡេងគាំទ្រចំនួន ៣៤៩សំឡេង ទល់នឹង ២៣៨សំឡេង ដោយសមាជិកសភាមកពីគណបក្សអភិរក្ស បានប្រមូលផ្តុំគ្នានៅពីក្រោយលោក Johnson។ លោក Johnson បានប្រកាសលាលែងពីតំណែងកាលពីដើមខែ នេះ ក្នុងនាមជាមេដឹកនាំគណបក្ស ដែលជាតំណែងដែលផ្តល់ឱ្យរូបលោកនូវតំណែងជានាយករដ្ឋមន្ត្រីផងដែរ។ កាលពីព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដា ចំនួនបេក្ខជនក្នុងការប្រជែងដើម្បីស្នងតំណែងរបស់លោក Johnson ជា ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ត្រូវបានកាត់បន្ថយមកត្រឹម៤នាក់គឺ លោក Rishi Sunak, លោក Liz Truss, លោក Penny Mordaunt និងលោក Kemi Badenoch….៕
https://english.news.cn/europe/20220719/ceb2415cbd8f4bf5b54f52af9d2898c7/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម