កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សភាតំណាងសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាង វិសោធនកម្មច្បាប់ស្តីពី ការផ្តល់សិទ្ធិអំណាចដល់ក្រសួងការពារជាតិ(The National Defense Authorization Act) ដើម្បីហាមឃាត់ការផ្តល់ជំនួយដល់ស្ថាប័ននគរបាលនៃសាធារណរដ្ឋហ្វីលីពីន រហូតដល់លក្ខខណ្ឌនៃការគោរពសិទ្ធិមនុស្សមួយចំនួន ត្រូវបានអនុវត្ត។ វិសោធនកម្មនេះត្រូវបានស្នើឡើង ដោយលោកស្រីSusan Wild សមាជិកសភាតំណាងមកពីរដ្ឋPennsylvania។ លោកស្រីWild បានលើកឡើងថា៖ ថវិកាដែលបានមកពីបង់ពន្ធរបស់ប្រជាពលរដ្ឋអាមេរិក មិនគួរត្រូវបានចំណាយសម្រាប់ការផ្គត់ផ្គង់អាវុធ ការបណ្តុះបណ្តាល និងជាទម្រង់នៃការជួយផ្សេងៗទៀត ដល់កម្លាំងសន្តិសុខជាតិហ្វីលីពីន ដែលប្រព្រឹត្តិអំពើហិង្សា លើគូបដិបក្ខដែលជាគោលដៅរបស់ពួកគេឡើយ។
វិសោធនកម្មនោះបានចែងថា ក្រសួងការពារជាតិអាមេរិក លែងមានសិទ្ធិផ្តល់មូលនិធិជួយនគរបាលហ្វីលីពីនទៀតហើយ រហូតទាល់តែ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ជូនគណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាង និងរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកថា រដ្ឋាភិបាលហ្វីលីពីន៖
១. បានបើកការស៊ើបអង្កេត និងបានកាត់ទោសដោយជោគជ័យលើសមាជិកក្រុមនគរបាលហ្វីលីពីនទាំងឡាយណា ដែលបានរំលោភសិទ្ធិមនុស្ស និងបានធានាថានគរបាលហ្វីលីពីន នឹងសហការជាមួយអាជ្ញាធរតុលាការ។
២. បានបញ្ជាក់ថា នគរបាលហ្វីលីពីនអាចការពារប្រកបដោយប្រសិទ្ធភាពនូវសិទ្ធិរបស់សមាជិកសហជីព អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស អ្នករិះគន់រដ្ឋាភិបាល មេដឹកនាំសាសនា និងសកម្មជនសង្គមស៊ីវិល។
៣. បានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាប្រព័ន្ធយុត្តិធម៌របស់ប្រទេសនេះ មាន សមត្ថភាពក្នុងការស៊ើបអង្កេត កាត់ទោស និងរកបានយុត្តិធម៌ចំពោះសកម្មភាពរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តិដោយនគរបាល និងកងទ័ពហ្វីលីពីន
៤. បានអនុវត្តពេញលេញនូវការធ្វើសវនកម្មក្នុងស្រុក និងសវនកម្មរបស់អង្គការសហប្រជាជាតិ និង បានស៊ើបអង្កេតចំពោះការប្រើប្រាស់ដោយខុសច្បាប់នូវជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់កាលពីពេលមុន ដល់នគរបាលហ្វីលីពីន…៕
http://ព័ត៌មានសភាអន្តរជាតិ ១៩-០៧-២២- មាស តូនី ប្រែសម្រួលពី៖https://www.bulatlat.com/2022/07/16/us-lower-house-amends-bill-prohibiting-assistance-to-the-philippine-police/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម