កិច្ចប្រជុំកំពូលទីក្រុង Jeddah ស្តីពីសន្តិសុខ និងការអភិវឌ្ឍ ធ្វើឡើងក្នុងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត
សភាអារ៉ាប់ស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំកំពូលទីក្រុង Jeddah ស្តីពីសន្តិសុខ និងការអភិវឌ្ឍ ដែល ចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដោយមានការចូលរួមពីក្រុមប្រទេសជាសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្ទ(GCC) សាធា រណរដ្ឋអារ៉ាប់អេហ្ស៊ីប ព្រះរាជាណាចក្រហ្សកដានី សាធារណរដ្ឋអ៊ីរ៉ាក់ និងសហរដ្ឋអាម៉េរិក។ លោក Adel Assoumi ប្រធានសភាអារ៉ាប់បានកត់សម្គាល់ពីសារៈសំខាន់នៃកិច្ចប្រជុំកំពូល ក្នុងការពង្រឹងចំណងទាក់ ទងរវាងបណ្តាប្រទេសអារ៉ាប់ និងសហរដ្ឋអាម៉េរិក និងជាការបើកនូវកម្រិតថ្មីមួយនៃកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការដែលនឹងជួយដល់សន្តិសុខតំបន់ ព្រមទាំងបញ្ហាប្រឈមសេដ្ឋកិច្ច។
លោក Assoumi បានអះអាងពីការគាំទ្ររបស់សភាអារ៉ាប់ ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីអារ៉ាប់ និងអន្តរជាតិ ដើម្បីប្រកាន់ខ្ជាប់នូវសន្តិសុខ និងស្ថិរភាពតំបន់។ លោកបានបង្ហាញនូវបំណង ប្រាថ្នារបស់សភាអារ៉ាប់ថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងរួមចំណែកក្នុងការបង្កើតនូវដំណោះស្រាយមិន ធម្មតាមួយចំពោះបញ្ហាប្រឈមក្នុងតំបន់៕
https://en.ammonnews.net/article/59598
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម