លោក Mahinda Yapa Abeywardena ប្រធានសភាស្រីលង្កា
កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កាត្រូវ បានជូនដំណឹងអំពីការលាលែងពីតំណែងរបស់លោក Gotabaya Rajapaksa ខណៈដែលលិខិតលាលែងរបស់ លោកត្រូវបានអានជូនទៅកាន់សមាជិកសភា។ លោក Mahinda Yapa Abeywardena ប្រធានសភាស្រីលង្កា បានកោះប្រជុំសភាដើម្បីប្រកាសថា តំណែងរបស់ប្រធានាធិបតីបានក្លាយទៅជាទំនេរ។ សភាស្រីលង្កាត្រូវបានគេ រំពឹងថានឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី២០ ខែកក្កដា ហើយការតែងតាំងប្រធានាធិបតីនឹងត្រូវ ទទួលយកនៅថ្ងៃទី១៩ ខែកក្កដា។ លោក Dhammika Dasanayake អគ្គលេខាធិការសភាស្រីលង្កាបានជូន ដំណឹងដល់សមាជិកសភាថា ការតែងតាំងប្រធានាធិបតីត្រូវតែដាក់ជូនរូបលោកជាលាយលក្ខណ៍អក្សរ….៕
https://english.news.cn/asiapacific/20220716/363017434aa84424b7a4053fa080cb18/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម