logo logo
banner1
សមាជិកសភាអង្គការណាតូ ធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីស្វែងយល់អំពីការប្រឈមថ្មីៗ ក្នុងតំបន់មជ្ឈិមបូព៌ា
 

លោកAlon Tal សមាជិកសភាប្រទេសអ៊ីស្រាអែល និងសហប្រធានក្រុមការងារសភាផ្នែកចីរភាព ការ ការពារបរិស្ថាន និងធនធាន បានថ្លែងប្រាប់គណៈប្រតិភូមួយ របស់សមាជិកសភានៃបណ្តាប្រទេសជាសមា ជិកអង្គការណាតូថា៖”តំបន់មជ្ឈិមបូព៌ា គឺជាចំណុចស្នូលនៃបញ្ហាបម្រែបម្រួលអាកាសធាតុ។ បម្រែបម្រួលលក្ខខណ្ឌខ្យល់អាកាស គឺជាបញ្ហាស្លាប់-រស់របស់តំបន់។” គូសបញ្ជាក់ផងដែរថា សភាអ៊ីស្រាអែលគឺជាសមាជិកសង្កេតការណ៍ និងដៃគូក្នុងតំបន់របស់សន្និបាតសភានៃប្រទេសជាសមាជិកអង្គការណាតូ។

បម្រែបម្រួលអាកាសធាតុ សន្តិសុខទឹក និងបច្ចេកវិទ្យាជួយដោះសា្រយបញ្ហាប្រឈមដែលបណ្តាល មកពីអាកាសធាតុ គឺរបៀបវារៈមួយចំនួនក្នុងចំណោមរបៀបវារៈសំខាន់ៗ នៃដំណើរទស្សនកិច្ចរបស់អនុគណៈកម្មាធិការនិន្នាការបច្ចេកវិទ្យា និងសន្តិសុខ របស់សន្និបាតសភានៃប្រទេសសមាជិកអង្គការណាតូ នៅក្នុងប្រទេសអ៊ីស្រាអែល។ របៀបវារៈសំខាន់ៗដទៃទៀតរួមមាន ការប្រឈមផ្នែកសន្តិសុខក្នុងតំបន់ បញ្ហាទំនាក់ទំនងអ៊ីស្រាអែល-ប៉ាឡេស្ទីន និងបញ្ហាផលប៉ះពាល់ដល់មជ្ឈិមបូព៌ាដែលកើតចេញពីសង្គ្រាមរបស់សហព័ន្ធរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ គណៈប្រតិភូនេះដឹកនាំដោយ លោក Kavan Jone(សមាជិកសភាចក្រភពអង់គ្លេស) ប្រធានគណៈកម្មាធិការវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា របស់សន្និបាតសភានៃប្រទេសជាសមាជិកអង្គការណាតូ។ គណៈកម្មាធិការនេះមានសមាជិកចំនួន២១រូប តំណាងឱ្យប្រទេសជាសមាជិកអង្គការណាតូចំនួន១២។

ប្រធានរដ្ឋសភាអ៊ីស្រាអែល បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ លោកZvi Hauser អនុប្រធានសភាអ៊ីស្រាអែល បានសង្កត់ធ្ងន់ថា៖”ប្រទេសលោកខាងលិច មិនត្រូវអនុញ្ញាតឱ្យអ៊ីរ៉ង់កា្លយជាកូរ៉េខាងជើងទី២ឡើយ។” ស្ថានភាពក្នុងតំបន់មជ្ឈិមបូព៌ានឹងកាន់តែ យ៉ាប់យ៉ឺនថែមទៀត ដោយសាភាពផុយស្រួយនៃបរិស្ថានសន្តិសុខអន្តរជាតិ និងអស្ថិរភាពតំបន់។ ក្រៅពីសកម្មភាពរបស់ប្រទេសអ៊ីរ៉ង់ គេក៏សង្កេតឃើញដែរថា សាធារណរដ្ឋលីបង់ និងព្រះរាជាណាចក្រហ៊្សកដានី កំពុងប្រឈមនឹងបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងនយោបាយ ដែលជាកត្តានាំឱ្យអស្ថិរភាពក្នុងតំបន់មានការកើនឡើង។ វិបត្តិស្បៀងអាហារដែលជាឥទ្ធិពលនៃសង្រ្គាមរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន បង្កើនបញ្ហាក្នុងតំបន់ ប៉ុន្តែប្រទេសហ៊្សកដានី អេហ្សីប អារ៉ាប់ប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀតអាចដើរតួជាអ្នកផ្គត់ផ្គង់ស្បៀងអាហារ ប្រសិនបើប្រទេសទាំងនោះមានធនធានទឹក និងថាមពលគ្រប់គ្រាន់ក្នុងការផលិតទឹកសាបចេញពីទឹកសមុទ្ទ។

http://ព័ត៌មានអង្គការសភាអន្តរជាតិ ១៦-០៧-២២- មាស តូនី ប្រែសម្រួលពី៖https://www.nato-pa.int/news/climate-change-put-additional-strain-stability-middle-east-nato-parliamentarians-told



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`