លោក Wang Yang ប្រធានសភាបឹក្សានយោបាយ ប្រជាជនចិន
កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក Wang Yang ប្រធានសភាបឹ្រក្សានយោបាយ ប្រជាជនចិន និងជាសមាជិគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកម្មុយនិស្តចិនបានថ្លែងថា ជនរួមជាតិតៃវ៉ាន់ (សាធារណរដ្ឋចិន) គួរតែចាប់យកឱកាសល្អពីទំនោរនៃការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងរវាងសាធារណរដ្ឋប្រជាមានិតចិន(ចិនដីគោក) និងកោះតៃវ៉ាន់ (cross-strait relations) ដោយផ្អែកលើកត្តាប្រវត្តិសាស្ត្រ និងប្រឆាំងយ៉ាងដាច់ខាតរាល់សកម្មផ្តាច់ខ្លួនទាំងឡាយនៃឯករាជ្យភាពរបស់តៃវ៉ាន់។
ការកត់សម្គាលរបស់លោក Wang នេះ បានធ្វើឡើងនៅក្នុងវេទិកាស្តីពី ច្រកសមុទ្រលើកទី១៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅក្រុងឆ្នេរសមុទ្រ Xiamen ខេត្ត Fujian ភាគខាងជើងប្រទេសចិន។
ការកត់សម្គាល់លើប្រជាពលរដ្ឋនៃភាគីតំបន់ច្រកសមុទ្រទាំងពីរដែលជាសមាជិកគ្រួសារមាន ឈាមជ័រតែមួយនេះ លោក Wang បានសង្កត់ធ្ងន់ថា ចាប់តាំងពីមហាសន្និបាតជាតិរបស់បក្សកុម្មុយនិស្តចិនលើកទី១៨ មក បក្សបានអនុវត្តន៍គោលនយោបាយរួមរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាកោះតៃវ៉ាន់ក្នុងយុគ្គសម័យថ្មី និងបានភ្ជាប់គោលនយោបាយចិនតែមួយ និងការស្រុះស្រួលមតិគ្នា (Consensus) ឆ្នាំ១៩៩២ បានជំរុញការអភិវឌ្ឍសន្តិភាពនៃទំនាក់ទំនងរវាងចិន និងកោះតៃវ៉ាន់។
លោក Wang បានលើកឡើងទៀតថា បក្សបានកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អរប្រព័ន្ធ និងគោលនយោបាយគាំពារសុខុមាលភាពរបស់ជនរួមជាតិតៃវ៉ាន់ ហើយបានធានាថា ជនរួមជាតិតៃវ៉ាន់គ្រប់រូបនៅលើដែនដីគោករបស់ចិនទទួលបានការព្យាបាលជំងឺដូចគ្នាជាមួយនឹងអ្នកស្រុកផងដែរ ជាពិសេស យុវជនតៃវ៉ាន់ដែលមានបំណងចង់មកសិក្សា ធ្វើការងារ ប្រកបអាជីវកម្ម និងសិទ្ធិរស់នៅស្របច្បាប់លើដែនដីគោករបស់ចិន។
http://ព័ត៌មានសភាអន្តរជាតិ ១៥-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ https://news.cgtn.com/news/2022-07-13/Taiwan-compatriots-urged-to-stand-on-the-right-side-of-history-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម