ព្រឹទ្ធសភាកាណាដាបានបោះឆ្នោតផ្តល់សច្ចាប័នចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មCETA រវាងសហភាពអឺរ៉ុប និងកាណាដា បន្ទាប់ពីសមាជិកព្រឹទ្ធសភាគណបក្សពលករ បានទម្លាក់ចោលការជំទាស់របស់ខ្លួន ចំពោះកិច្ចព្រមព្រៀងនេះ។ លោក Ruud Koole សមាជិកព្រឹទ្ធសភាគណបក្សពលករ ឱ្យសញ្ញាថាគណបក្សរបស់លោកបានផ្លាស់ប្តូរជំហរជំទាស់របស់ខ្លួនចំពោះមាត្រា មួយនៃកិច្ចព្រមព្រៀងខាងលើ ដោយបញ្ជាក់អំពីមូលហេតុថា ស្ថានភាពបច្ចុប្បន្នរបស់ពិភពលោក តម្រូវឱ្យអឺរ៉ុបត្រូវការប្រទេសកាណាដាជាដៃគូពាណិជ្ជកម្ម បន្ថែមទៀត។ ទោះបីជា សមាជិកគណបក្សពលករមួយចំនួន បានសម្តែងការជំទាស់នឹងកិច្ចព្រមព្រៀងនេះក្តី ប៉ុន្តែRuud Koole បានថ្លែងថា សមាជិកព្រឹទ្ធសភាគណបក្សពលករចំនួន៦រូប បានសម្រេចចិត្ត គាំទ្រកិច្ចព្រមព្រៀងនេះ ពីព្រោះកិច្ចព្រមព្រៀងនេះនឹងជួយពង្រឹងជំហររបស់អឺរ៉ុបនៅក្នុងស្ថាន ភាពដែលពិភពលោកកំពុងគ្មានស្ថិរភាព ហើយកិច្ចព្រមព្រៀងនេះបានបង្ហាញអំពីជំហរដ៏ធំមួយ ដើម្បីឆ្ពោះទៅកាន់ ការកសាងសេដ្ឋកិច្ចប្រកបដោយចីរភាព…៕
https://www.dutchnews.nl/news/2022/07/senate-set-to-back-ceta-trade-deal-after-labour-drops-opposition/ Senate backs CETA trade deal after Labour drops opposition
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម