logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ៖ វៀតណាមចាត់ទុកការពង្រឹងទំនាក់ទំនងជាមួយឡាវជាអាទិភាពកំពូល
 

លោក Vuong Dinh Hue(ស្តាំ)ក្នុងអំឡុងពេលជួបសន្ទនាការងារជាមួយលោក Sommad Pholsena

នៅរដ្ឋធានីហាណូយ កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធាន រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបសន្ទនាការងារជាមួយលោក Sommad Pholsena អនុប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

លោក Hue បានមានប្រសាសន៍ថា ប្រទេសវៀតណាម និងរដ្ឋសភាវៀតណាមជានិច្ចកាលបានចាត់ ទុកការពង្រឹង និងអភិវឌ្ឍន៍ចំណងសាមគ្គីភាពពិសេសជាមួយប្រទេសឡាវជាអាទិភាពកំពូល។ លោក Hue បានធ្វើការកត់សម្គាល់ថា រដ្ឋសភាវៀតណាមមានឆន្ទៈផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាមួយសមភាគី ឡាវ។ លោក Hue ក៏បានសម្តែងនូវជំនឿថា ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ព្រមទាំងដោយមានការគាំទ្រពីប្រជាជនឡាវ និងមិត្តភក្តិអន្តរជាតិ ប្រទេសឡាវ​នឹង​ជម្នះ​លើ​ការ​លំបាក​នា​ពេល​បច្ចុប្បន្ន​របស់​ខ្លួន ហើយ​រីក​ចម្រើន​កាន់តែខ្លាំង​ឡើង។ លោក Hue បានជម្រាបជូនភាគីភ្ញៀវថា វៀតណាមកំពុងរៀបចំកិច្ចប្រជុំ ដើម្បីរំលឹកខួបលើកទី៦០ នៃទំនាក់ទំនងការទូតទ្វេភាគី និងខួបលើកទី៤៥ នៃការចុះហត្ថលេខាលើសន្ធិ សញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការឡាវ-វៀតណាម។ លោក​បាន​បន្ត​ទៀតថា ថ្នាក់ដឹកនាំ​បក្ស និង​រដ្ឋ ​ឡាវ​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួមនៅ​ក្នុង​ព្រឹត្តិការណ៍​នេះ។

ឆ្លៀតក្នុងឱកាសនោះ លោក Pholsena បានសម្តែងការចាប់អារម្មណ៍របស់លោកជាមួយនឹងលទ្ធផលនៃសន្និសីទរួមរវាងរដ្ឋសភាទាំងពីរ ជាពិសេសការចែករំលែកបទពិសោធន៍របស់លោក Hue ស្តីពីដំណោះ ស្រាយផ្លូវច្បាប់ក្នុងការគ្រប់គ្រងអត្រាប្តូរប្រាក់ សារពើពន្ធ និងបញ្ហារូបិយប័ណ្ណ។ ក្នុងឱកាសថ្លែងអរគុណ លោក Hue ចំពោះការចែករំលែកដំណោះស្រាយដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និង ដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ចដែលវៀតណាមបានអនុវត្តដោយជោគជ័យ លោក Pholsena បានមានប្រសាសន៍ថា លោកនឹងរាយការណ៍បទពិសោធន៍នេះជូនថ្នាក់ដឹកនាំបក្ស និងរដ្ឋឡាវ ដើម្បីសិក្សា និង អនុវត្តន៍នៅក្នុងប្រទេសកំណើតរបស់លោក។ លោក Hue ក៏បានឆ្លៀតឱកាសអញ្ជើញលោក Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ និងភរិយាឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងពេលវេលាសមស្របនាពេលខាងមុខ ៕

http://ព័ត៌មានសភាអន្តរជាតិ ១៥-០៧-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnam-considers-strengthening-ties-with-laos-top-priority-top-legislator/233668.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`