លោកស្រី Kallas ប្រកាសលាលែងពីតំណែង ហើយកោះប្រជុំសភា ដើម្បីសុំការបោះឆ្នោត អនុម័តពីសម្ព័ន្ធភាពថ្មី
លោកស្រី Kaja Kallas នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ អេស្តូនី
កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ លោកស្រី Kaja Kallas នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ អេស្តូនី បានដាក់សំណើស្នើសុំលាលែងពីតំណែង និងរដ្ឋាភិបាលទាំងមូលរបស់លោកស្រី។ នៅក្នុងសេចក្តីថ្លែង ការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកស្រី លោកស្រី Kallas បានមានប្រសាសន៍ ថា លោកស្រីនឹង “កោះប្រជុំសភាវិសាមញ្ញមួយនៅថ្ងៃសុក្រ ទី១៥ ខែកក្កដានេះ” ដែលនាងនឹងស្នើសុំការណែនាំ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ លោកស្រី Kallas ដែលជាប្រធានគណបក្ស the liberal Reform បានបង្ហាញការលា លែងពីតំណែងទៅកាន់លោកប្រធានាធិបតី Alar Karis ដែលបានស្នើឱ្យលោកស្រីបង្កើតរដ្ឋាភិបាលថ្មី។ លោកស្រី Kallas ក៏បានប្រកាសពីការលាលែងពីតំណែងរបស់រដ្ឋាភិបាលរបស់លោកស្រីទៅកាន់សភាអេស្តូនី ហើយបានកោះ ប្រជុំសភាវិសាមញ្ញមួយនៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ដើម្បីបង្ហាញរដ្ឋាភិបាលថ្មីរបស់លោកស្រី និងសុំការបោះឆ្នោត អនុម័តពីសម្ព័ន្ធភាពថ្មីនៃគណបក្ស the liberal Reform របស់លោកស្រី, គណបក្ស the conservative Isamaa or Fatherland និងគណបក្ស the Social Democratic….៕